ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ​ប្រទះឃើញ​សាកសពស្រីម្នាក់​ ​ទាំង​អាក្រាតកាយ​ ក្នុង​ដី​ឡូ​តិ៍​មួយកន្លែង  នៅភ្នំពេញ​

​ប្រទះឃើញ​សាកសពស្រីម្នាក់​ ​ទាំង​អាក្រាតកាយ​ ក្នុង​ដី​ឡូ​តិ៍​មួយកន្លែង  នៅភ្នំពេញ​

ភ្នំពេញ​:   ​សព​ស្ត្រី​រងគ្រោះ​ពុំ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​វ័យ​ប្រមាណ​៣០​ឆ្នាំ​។​

ភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាលពី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១​នេះ ខណៈពេល​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​បាត់បង់​ជីវិត​ទាំង​អាក្រាតកាយ ក្នុង​ដី​ឡូ​តិ៍​ទុកចោល​មួយកន្លែង ដោយមាន​សភាព​សព​ហើម​ស្អុយរលួយ ស្ថិតនៅ​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

នៅមុន​ប្រទះឃើញ​សព​ស្ត្រី​រងគ្រោះ គឺមាន​ពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​នោះ បាន​ចូលទៅ​ដើរលេង ស្រាប់តែ​ធុំក្លិន​ស្អុយ​នៅ​ចុង​ដី​ផ្នែក​ខាងក្រោយ ក៏​នាំគ្នា​ដើរទៅ​មើល ក៏​ស្រាប់តែ​ប្រទះឃើញ​សាកសព​ផ្កាប់មុខ​ក្នុង​ថ្លុក​ទឹក​ក្នុង​ដី​ឡូ​តិ៍​ខាងលើ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល រហូត​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​តែម្តង​។​

កម្លាំង​នគរបាល​មូលដ្ឋាន រួមទាំង​កម្លាំង​កងរាជអាវុធហត្ថ រួមជាមួយ​នគរបាល​ផ្នែក​កោសល្យ​វិ​ច្ច័​យ បាន​ចុះ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ពិនិត្យ​លើ​សាកសព និង​ស្លាកស្នាម​នៅ​កន្លែងកើតហេតុ​។ តែ​គិត​មក​ត្រឹម​ម៉ោង​២​រសៀល​ថ្ងៃខែ​ដដែល​នេះ នគរបាល​ជំនាញ ពុំទាន់​បញ្ជាក់បាន​នៅឡើយ​នោះទេ អំពី​មូលហេតុ នៃ​ការបាត់​បង់ជីវិត​រប​ស់​ស្ត្រី​រងគ្រោះ​នៅឡើយ​ទេ ខណៈ​សព​ស្ត្រី​រងគ្រោះ​ត្រូវ​ដឹក​តាម​រថយន្ត​យកទៅ​កាន់​វត្ត​សំបួរមាស ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​ទីនោះ​បន្តទៀត​។​

មុនពេល​កើតហេតុ​នេះ គឺ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​បាន​បើក​ចូលទៅក្នុង​ដី​ឡូ​តិ៍​ដែលជា​កន្លែងកើតហេតុ​នោះ ហើយ​រថយន្ត​នោះ​ក៏បាន​បើក​ចេញមក​វិញ​។ ក្រោយមក​ក៏មាន​ការភ្ញាក់ផ្អើល​ឆោឡោ​ប្រទះឃើញ​សព​ស្ត្រី​រងគ្រោះ​តែម្តង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya