ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកឡាន១គ្រឿង បណ្តាលឲ្យដួលបោកក្បាលស្លាប់ លើស្ពានជ្រោយចង្វា  នៅភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកឡាន១គ្រឿង បណ្តាលឲ្យដួលបោកក្បាលស្លាប់ លើស្ពានជ្រោយចង្វា  នៅភ្នំពេញ

ភ្នំពេញ: កាលពីថ្ងៃទី៣ ខែមីនា ឆ្នំា២០២១ សពជនរងគ្រោះឈ្មោះ ហៀត រ៉ពីគីន ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើត ភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ បុរសម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿង បោះពួយឡើងលើស្ពានជ្រោយចង្វាចាស់ ជ្រុលទៅបុករថយន្តមួយគ្រឿង មិនចាំម៉ាកពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មុនកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ 1H-7362 ធ្វើដំណើរឡើងស្ពានជ្រោយចង្វាចាស់ ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចលើស្ពានកន្លែងកើតហេតុ បានជ្រុលចង្កូតទៅបុករថយន្ដមួយគ្រឿង មិនចាំម៉ាកពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់ នៅនឹងកន្លែងកើតហេតុ ។ ចំណែករថយន្តបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល ។

សមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួច ដឹកតាមរថយន្ដទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំទំនាក់ទំនងទៅសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya