ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » មាន​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ចូល​តាម​ច្រក​ផែ កែវផុស​ ​

មាន​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ចូល​តាម​ច្រក​ផែ កែវផុស​ ​

ព្រះសីហនុ ៖  លោក នុត លី​ឆូ​យ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំការ​នៅ​ខេត្ត​ព្រះសីហនុ នៅតែ​បណ្តោយ​ឲ្យ​មាន​សកម្មភាព នាំចូល​ទំនិញ​ប្រភេទ គ្រឿងសំណង់ សំបក​កង់​រថយន្ត គ្រឿងបន្លាស់ គ្រឿង​ម៉ាស៊ីន និង​មានការ​នាំចូល ទូរស័ព្ទ​ទំនើបៗ យ៉ាង​គគ្រឹកគគ្រេង ហើយ​ការ​នាំចូល​ទំនិញ​នោះ អនុវត្តន៍​ទៅតាម​រូបមន្ត​ចាស់​ដែល លោក ថោង សុខាំ​ភូ ធ្លាប់បាន​ប្រមូល​លុយ​ក្រោម​តុ យកទៅ​អភិវឌ្ឍ​មុខតំណែង​។ គេ​មិនដែល​ឃើញ​ថ្នាក់លើ ឬ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត​នោះទេ​។​
​ការ​នាំចូល​ទំនិញ ដែល​សុទ្ធតែជា​ប្រភេទ ទំនិញ​ត្រូវ​បង់ពន្ធ​ថ្លៃៗ នៅតែមាន​សកម្មភាព​ដ​ដែល ប៉ុន្តែ​ការ​រឹតបន្តឹង ប្រមូល​ពន្ធ​ឲ្យ​បាន​១០០ ភាគរយ ក៏​មិនបាន​ជួយ​ឲ្យ​ចំណូល​ពន្ធ នៅ​ច្រក​ផែ កែវផុស កើនឡើង​នោះដែរ ដែល​ត្រង់ចំណុច​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា អំពើពុករលួយ​ដែល​ជំនាញ​គយ ជួយ​សម្របសម្រួល ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ បង់ពន្ធ​មិន​គ្រប់ នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​ដដែល​។ លោក នុត លី​ឆូ​យ មាន​ជំនាញ​លួច​បន្លំ​ពន្ធ តាម​ជំនាញ​បច្ចេកទេស ដូច​ជាការ​ក្លែងភេទ​ទំនិញ ដែល​ត្រូវ​បង់ពន្ធ​ខ្ពស់ មកជា​ការបង់ពន្ធ​ទាប ហើយ​មានការ​បន្លំ​បរិមាណ​ទំនិញ​ជាដើម ដូចជា​ទូរស័ព្ទ​ទំនើបៗ ដែល​នាំចូល​តាម​ច្រក​ផែ​កែវផុស គេ​ក្លែង​ទៅជា​ប្រភេទ​ទូរស័ព្ទ​ចិន ដែល​បង់ពន្ធ​ទាប​បំផុត មិន​ខ្វល់​ពី​ការខាតបង់ ចំណូល​ថវិកាជាតិ​នោះទេ​។​
​កាលពី​សម័យ​លោក ថោង សុខាំ​ភូ ធ្វើជា​ប្រធានការិយាល័យ​គយ ប្រចាំ​ច្រក​ផែ កែវផុស លោក នុត លី​ឆូ​យ គឺជា​អនុប្រធាន កាន់​ផ្នែក​រដ្ឋបាល ដូច្នេះ​តិច​និក​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ ក៏ដូចជា​ការលួចបន្លំ​ពន្ធ តាម​ជំនាញ​បច្ចេកទេស ក៏​លោក នុត លី​ឆូ​យ រៀនសូត្រ​បានច្បាស់លាស់ និង​ស៊ីជម្រៅ ថែមទាំង​មាន​ទំនាក់ទំនង​ល្អ ជាមួយ​ថ្នាក់លើ ទើប​លោក នុត លី​ឆូ​យ អាចធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត គ្មាន​នរណា​ដេញដោល​។
​ច្រក​ផែ កែវផុស គឺជា​ផែ​ក្រុមហ៊ុន​ឯកជន របស់លោក​ឧកញ៉ា ម៉ុង ប្ញ​ទ្ធី ដូច្នេះ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​មួយចំនួន ចាំបាច់​ត្រូវតែ​អែបអប ឬ​មានការ​ស្រុះស្រួល​គ្នា ជាមួយ​ម្ចាស់​កំពង់ផែ ទើប​អាច​កាន់តំណែង នៅ​ទីនោះ​បានយូរ ហើយ​ពេលខ្លះទៀត ឈ្មួញ​ដ៏​មានអំណាច ធ្លាប់​រកស៊ី​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​ផែ កែវផុស ជា​អ្នកចាត់ចែង ផ្តល់​ផលប្រយោជន៍ ឲ្យ​ជំនាញ​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទៅតាម​ទម្លាប់​ចាស់​។
​លោក នុត លី​ឆូ​យ មិនដែល​ខ្វល់ខ្វាយ​អ្វី​ទេ  ធ្វើយ៉ាងណា​ឲ្យ​តែ​គាត់ អាចជួយ​សម្របសម្រួល លួច​បន្លំ​ពន្ធ​ឲ្យ​ក្រុម​ឈ្មួញ នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ គឺ​គាត់​អាច​ទទួលបាន​កម្រៃជើងសា និង​ផលប្រយោជន៍ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន យ៉ាង​រលូន​ល្អ​បំផុត​។​
គេ​ចង់ឃើញ អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ ជាពិសេស​អង្គភាព ប្រឆាំង​អំពើពុករលួយ ត្រួត​ពិនិត្យមើល ការហូរចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដែល​គេ​សង្ស័យថា ទំនិញ​របស់​ឈ្មួញ​ធំៗ​ខ្លះ បង់ពន្ធ​ត្រឹមតែ ៥០​ភាគរយ​ប៉ុណ្ណោះ កើតឡើង​ដោយសារតែ គំនិត​ពុករលួយ របស់លោក នុត លី​ឆូ​យ​។ កាសែត​អរិយធម៌​មិនអាច​សុំ​ទំនាក់ទំនង​លោក​នុត លី​ឆ​យ បានទេ កាលពី​ម្សិលមិញ​៕ ឆដា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya