ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » រយៈ​ពេល​​២​​សប្តាហ៍​​ខម​​ហ្រែ្វ​ល​​សង្កេត​ឃើញ​​ភាព​មិន​ប្រ​ក្រ​តី​​ចំនួន​​១២០​​ករណី​​អំឡុង​ពេល​​ឃោសនា​​រក​​សំឡេង​​បោះ​ឆ្នោត​​ ​

រយៈ​ពេល​​២​​សប្តាហ៍​​ខម​​ហ្រែ្វ​ល​​សង្កេត​ឃើញ​​ភាព​មិន​ប្រ​ក្រ​តី​​ចំនួន​​១២០​​ករណី​​អំឡុង​ពេល​​ឃោសនា​​រក​​សំឡេង​​បោះ​ឆ្នោត​​ ​

ភ្នំពេញ​៖​ អង្ក​ការ​ខម​ហ្វ្រែល (Comfrel) បាន​អះអាងថា ខ្លួន​រកឃើញ​នូវ​ភាព​អសកម្ម​ចំនួន​១២០​ករណី ក្នុង​ពេល​​ឃោសនាបោះឆ្នោត គឺ​ចាប់ពី​ថ្ងៃទី​២៧ មិថុនា ដល់​ថ្ងៃទី​១០​កក្កដា ឆ្នាំ​២០១៣ ដែល​ភាគច្រើន​កើតចេញពី​គណបក្សនយោបាយ និង​អាជ្ញាធរ​មូលដ្ឋាន​។​​ការ​ថ្លែង​អះអាង​នេះ​ធ្វើឡើង​នៅក្នុង​សន្និសីទ​អង្គការ​របស់ខ្លួន រាជធានី​ភ្នំពេញ កាល​ព្រឹក​ថ្ងៃទី​១២​កក្កដា ឆ្នាំ​២០១៣​។ ភាពមិនប្រក្រតី​ទាំងនោះ​គឺ​ការបំផ្លាញ​ស្លាក​និង​ហែក​ស្លាក​គណបក្សនយោបាយ​មាន ២៩​ករណី​, ការបំភិតបំភ័យ​គំរាមកំហែង​ហិង្សា​មាន ១៨​ករណី​, ការរំខាន​មាន ៧​ករណី​, មេភូមិ​អាជ្ញាធរ​មូលដ្ឋាន​ពុំមាន​ភាព​អព្យាក្រឹត​មាន​៣៨​ករណី​, គណបក្សនយោបាយ​៣៨​ករណី​, មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​ចូល​ឃោសនា​បោះឆ្នោត​មាន​២៣​ករណី​, និង ការចែក​អំណោយ​៥​ករណី​។​

​ជាមួយគ្នា​នោះដែរ គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់ ថា​(​ខម​ហ្វ្រែល )​ក៏បាន​បង្ហាញ​វីដេអូ​ដែលមាន​ចំណងជើង​ថា «​បំណង​ខ្ញុំ​» គឺមាន​រយៈពេល​៨ នាទី ២៦​នាទី និង​ស្ប៉ត​អប់រំ​រយៈពេល​២​នាទី​ដោយមាន​ការសម្តែង​ពី​សំណាក់​ជនជាតិភាគតិច​កួយ​ដែល​រស់នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​ជជែក​ពិភាក្សា​ពី​រឿង​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៨ កក្កដា ខាងមុខនេះ​៕​ ដោយៈ មករា​តូច​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya