ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » បង្ក្រាបបានរថយន្តដឹកឈើប្រណិត ២គ្រឿង គ្មានច្បាប់អនុញ្ញាត   នៅក្រចេះ

បង្ក្រាបបានរថយន្តដឹកឈើប្រណិត ២គ្រឿង គ្មានច្បាប់អនុញ្ញាត   នៅក្រចេះ

 នៅទៀបភ្លឺថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១នេះ បង្រ្កាប បានរថយន្ដសាំងយ៉ុងដឹកឈើប្រណិតចំនួន២គ្រឿង គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ នៅលើផ្លូវជាតិលេខ៧ ចំនុចភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រតិបត្តិការនេះក្រោមមការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ លោក ក៏បានដឹកនាំ កម្លាំងចុះល្បាតតាមផ្លូវ និងសហការជា មួយជំនាញរដ្ឋបាលព្រៃឈើក៏បានប្រទះឃើញរថយន្ដដឹកឈើទាំងពីរគ្រឿងនោះក៏បានធ្វើការ

បង្រ្កាបតែម្ដង។

ការបង្រ្កាបរថយន្ដដឹកឈើទាំងពីរគ្រឿងនោះ ដោយមិនបានស្គាល់អត្តសញ្ញាណអ្នក

បើកបររថយន្ដ ឬម្ចាស់ឈើនោះទេ ព្រោះពេលកម្លាំងឃាត់រថយន្ដបាន អ្នកបើកបរបានបើកទ្វារត់គេចខ្លួនបាត់តែម្ដង។

រថយន្ដទាំង២គ្រឿងនោះផ្ទុកឈើប្រភេទឈើប្រណិត មានឈើធ្នង់ តាត្រាវ សុក្រំ ហើយ

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងនាំយកទៅស្ថានីយ៍បណ្ដុះកូនឈើខ្សារ ដើម្បីធ្វើការវាស់វែង និងចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya