ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យក្មេងប្រុសសិស្សសាលា ចំនួន៣នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ  នៅព្រះសីហនុ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យក្មេងប្រុសសិស្សសាលា ចំនួន៣នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ  នៅព្រះសីហនុ

ព្រះសីហនុ:  គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យក្មេងប្រុសសិស្សសាលាចំនួន ៣នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨២-១៨៣ ម្តុំមុខសាលាសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គេឃើញម៉ូតូ១គ្រឿងម៉ាក HONDA-SCOPPY ពណ៌ស គ្មានផ្លាកលេខ ជិះឌុបគ្នា៣នាក់ ទិសដៅភ្នំពេញ-ខេត្តព្រះសីហនុ លុះបើកបរមកដល់ចំណុច កើតហេតុ បើកជ្រុលចូលមកចំណែកផ្លូវម្ខាងទៀត ត្រូវរថយន្ត ១គ្រឿងម៉ាក SSANGYONG ពណ៌សម្បកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ 2AQ-8400 ទិសដៅបញ្រ្ចាសគ្នា បុកពេញទំហឹង បណ្តាលឲ្យសិស្សសាលាទាំង៣នាក់​ ស្លាប់នៅកន្លែងកើតហេតិ ចំណែកអ្នកបើកបររថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ បានចុះរត់គេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ វាស់វែងយកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន ទៅតាម​នីតិវិធីផ្លូវច្បាប់ និងធ្វើការស្រាវជ្រាវរកឈ្មោះ និងសាច់ញាតិជនរងគ្រោះទាំង៣នាក់ខាងលើ ដើម្បីយកសាកសព ទៅធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya