ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនមុខសញ្ញាកាច់សោ.ក ម៉ូតូ រួមទាំងវត្ថុតាង  នៅពោធិ៍សាត់

ឃាត់ខ្លួនមុខសញ្ញាកាច់សោ.ក ម៉ូតូ រួមទាំងវត្ថុតាង  នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖  នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ និងមន្រ្តីយោធាកងពលតូចអន្តរាគមន៍

លេខ១៤ សហការបង្រ្កាបមុខសញ្ញាកាច់សោ.កម៉ូតូនៅក្រុងពោធិ៍សាត់ ដោយឃាត់ខ្លួនមុខសញ្ញា២នាក់ដកហូតវត្ថុតាងម៉ូតូ១គ្រឿង ។

ជនសង្ស័យទី-១ ឈ្មោះ ធុច ពុទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរៈ មិនពិតប្រាកដ មានទីលំនៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ និងទី-២ ឈ្មោះ រ៉ាយ រ៉ាន់ ហៅដូង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរៈ មិនពិតប្រាកដ មានទីលំនៅភូមិត្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនសង្ស័យទាំង២នាក់ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន លទ្ធផល ៖ ការធ្វើតេស្តទឹកនោម(វិជ្ជមាន+)វត្ថុតាងម៉ូតូ១គ្រឿងម៉ាក និច ពណ៏ស គ្មានស្លាកលេខ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងម៉ូតូ បញ្ជូនអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញសំណុំបែបបត់បញ្ជូន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya