ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ម្ចាស់អាខោន facebook ឈ្មោះ (Vann Saray)និងជានិពន្ធនាយករង អង្គភាព(fresh News)ផង បានសរសេរថា, ក្រុមហ៊ុន_Unicity_បុគ្គលិករបស់អ្នកកំពុងសាងភាពឈឺចាប់ជូនគ្រួសារខ្ញុំហើយ! ប្រយ័ត្នចាញ់បោកបុគ្គលិកក្រុមហ៊ុន_Unicity អស់លុយ អស់ផ្ទះ អស់ស្រែចម្ការណាបងប្អូន !

ម្ចាស់អាខោន facebook ឈ្មោះ (Vann Saray)និងជានិពន្ធនាយករង អង្គភាព(fresh News)ផង បានសរសេរថា, ក្រុមហ៊ុន_Unicity_បុគ្គលិករបស់អ្នកកំពុងសាងភាពឈឺចាប់ជូនគ្រួសារខ្ញុំហើយ! ប្រយ័ត្នចាញ់បោកបុគ្គលិកក្រុមហ៊ុន_Unicity អស់លុយ អស់ផ្ទះ អស់ស្រែចម្ការណាបងប្អូន !

ភ្នំពេញ ៖ ម្ចាស់អាខោន facebook ឈ្មោះ (Vann Saray)និងជានិពន្ធនាយករង អង្គភាព(fresh News)ផង បានសរសេរថា, ក្រុមហ៊ុន_Unicity_បុគ្គលិករបស់អ្នកកំពុងសាងភាព ឈឺចាប់ជូនគ្រួសារខ្ញុំហើយ!

កូនប្រុសពីរនាក់ឈ្មោះ វ៉ាន់ សុខរ៉េត និង វ៉ាន់ សុខរី ក្នុងគ្រួសារកសិករមួយពីភូមិធំ ឃុំសណ្តាន ស្រុកសំបូរ ខេត្តក្រចេះ បាននិងកំពុងរំអុកគ្រួសាររបស់គាត់ឱ្យខ្ចីបុលលុយធនាគាររហូតដល់ជាង ៣ម៉ឺនដុល្លារ ដើម្បីដាក់ទុនវិនិយោគទិញថ្នាំបំប៉នសុខភាព Unicity Unicity Cambodia យកទៅចែកចាយបន្ត។

លោកបានលើកឡើងថា ការរំអុករបស់យុវជនទាំងពីររូបឱ្យគ្រួសារទៅខ្ចីបុលលុយធនាគារនេះ បន្ទាប់ពីក្រុមអ្នកលក់ថ្នាំ Unicity មួយរូបមានគណនីហ្វេសប៊ុក «Sum Nary Sum Nary» Sum Nary Sum Nary បានបញ្ចុះបញ្ចូលពួកគាត់ដោយអះអាងថា ការវិនិយោគនេះទទួលបានការចំណេញក្នុងរយៈពេលខ្លី។

ស្ត្រីរូបនេះអះអាងជូនពួកគាត់ថា ក្នុងទំហំទឹកប្រាក់ជាង ៣ម៉ឺនដុល្លារនេះកុមមីសសិន (commission) មកវិញប្រមាណ ៧៥០០ដុល្លារ ក្នុងរយៈពេល២០ថ្ងៃ ក្រោយការវិនិយោគ។ ស្ត្រីរូបនេះ អះអាងទៀតថា បើពួកគេមិនបានប្រាក់ commission ក្នុងរយៈពេល ២០ថ្ងៃក្រោយការវិនិយោគទេ រូបគេនិងទទួលខុសត្រូវដោយជួយលក់ឱសថ និងចំនួន៨ខែ ហើយបើមិនអស់ស្រីរូបនេះ នឹងទិញយកទាំងអស់វិញ ហើយសង់លុយជាង ៣ម៉ឺនដុល្លារហ្នឹងមកវិញ។

ដោយទទួលស្តាប់ការបញ្ចុះបញ្ចូល និងអួតអាងរបស់ស្ត្រីរូបនេះ យុវជនជនបទគ្មាន ជំនាញវិជ្ជាជីវៈទាំងពីររូប ជឿស្លុង ដោយរំពឹងថា នឹងទទួលបានផលចំណេញ ឆាប់ក្លាយជាអ្នកមានកប់ក្តោងដូចសម្តីអួតអាងរបស់ស្ត្រីរូបនេះ។

យុវជនទាំងពីររូបបានទៅរំអុកឪពុកម្តាយដែលមានវ័យចំណាស់ចូល៦០ឆ្នាំ និងជំងឺប្រចាំកាយផងនោះ ឱ្យយកប្លង់ដី និងផ្ទះទៅដាក់បញ្ចាំនៅធនាគារយកលុយជូនពួកគេធ្វើការវិនិយោគ។

សម្បត្តិជាកសិករធ្លាប់កាន់តែលុយរៀល ឮតែកូនតម្រូវឱ្យខ្ចីលុយដុល្លាររាប់ម៉ឺនស្ទើរគាំងបេះដូង ដោយបារម្ភខ្លាចចាញ់បោកគេមិនអាចស្វែងលុយសងធនាគារត្រូវអស់ផ្ទះអស់ជម្រក។ ចិត្តមួយទៀត បើមិនខ្ចីលុយឱ្យកូន បារម្ភខ្លាចកូនប្រុសជាទីស្រឡាញ់របស់ខ្លួនគិតខ្លីធ្វើអ្វីមួយមិនគួរគប្បី។

ម្តាយ និងឪពុក បានត្រឹមសម្រក់ទឹកភ្នែកស្វែងរកការប្រឹក្សាយោបល់ ពីបងប្អូនកូនក្មួយប៉ុណ្ណោះ។ ដោយសារជាអ្នករស់នៅ និងប្រឡូកក្នុងសង្គមបានច្រើនជាងពួកគាត់បន្តិច ខ្ញុំបានផ្តល់យោបល់ដោយមិនគួរដាក់ទុនវិនិយោគទាំងប្រថុយប្រថានលើការងារនេះនោះឡើយ។

ការផ្តល់យោបល់របស់ខ្ញុំ ត្រូវយុវជនទាំងពីរគេបកមកវិញថា ខ្ញុំមិនចេះរកស៊ីទើបនៅតែក្រ បើខ្ញុំចេះរកស៊ីមិនមែនគ្រួសារខ្ញុំ បងប្អូនខ្ញុំនៅក្រនោះទេ។ ខ្ញុំចង់ផ្តាំទៅអាប្អូនទាំងពីរថា ទោះបីបងក្រ បងប្អូនបងក្រ ក៏មិនបណ្តោយខ្លួនឱ្យចាញ់បោកក្រុមជនខិលខូចនោះឡើយ។ ទោះបីបងក្រ គ្រួសារបងក្រ ក៏មិនទៅរកស៊ីបោកប្រាស់គេ ដូចក្រុមអ្នកចង់មានខុសក្បួនខ្នាតនោះដែរ។

ស្រ្តីឈ្មោះ Sumnary នេះ បានធ្វើដំណើរទៅដល់ផ្ទះពូមីរបស់ខ្ញុំ ដែលត្រូវជាឪពុកម្តាយរបស់ វ៉ាន់ សុខរ៉េត និង វ៉ាន់ សុខរី ដោយបញ្ចុះបញ្ចូល និងបង្ខំឱ្យពួកគាត់ខ្ចីលុយពីធនាគារ ហើយទម្លាក់ចូលទៅក្នុងគណនីធនាគាររបស់គេថែមទៀតផង។

តាមរយៈសារនេះ ខ្ញុំចង់សួរទៅក្រុមហ៊ុន Unicity តើអ្នកបានបង្រៀន ឬចែងគោលការណ៍ឱ្យបុគ្គលិករបស់អ្នកទៅប្រព្រឹត្តរឿងបែបនេះដែរ? តើអ្នកយល់ថា វាជាការរកស៊ីមួយដោយសុច្ចរិតដែរឬទេ? តើអ្នកយល់ថា គារធ្វើបែបនេះ វាគប្បីដែរឬទេ?

ខ្ញុំស្នើសុំអាជ្ញាធរជួយចាត់វិធានការលើជននេះ ព្រោះខ្ញុំយល់ថា ជាទង្វើមួយមិនសុច្ចរិត ជាទង្វើមួយឆបោក នាំដល់ការខាតបង់របស់ក្រុមគ្រួសារសាច់ញាតិរបស់ខ្ញុំ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya