ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាតកម្មកាប់សម្លាប់ នៅពេលនេះ សមត្ថកិច្ចចាប់ខ្លួនជនដៃដល់បាន ៣នាក់   នៅពោធិ៍សាត់

ឃាតកម្មកាប់សម្លាប់ នៅពេលនេះ សមត្ថកិច្ចចាប់ខ្លួនជនដៃដល់បាន ៣នាក់   នៅពោធិ៍សាត់

 ប្រតិបត្តិការនេះ ធ្វើឡើងជាបន្តបន្ទាប់គ្នាក្នុងថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រោយទទួលបានបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

ករណីឃាតកម្មកាប់មួយកាំបិត ដាច់កស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅកណ្តាលក្រុងពោធិ៍សាត់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនោះ ត្រូវបានសមត្ថកិច្ចកិច្ចបំបែកសំណុំរឿងបានហើយ ដោយឃាត់ខ្លួន ជនដៃដល់ និងបក្សពួកបានចំនួន៣នាក់។

កាលពីវេលាម៉ោង ២២៖៣០នាទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុប្រាសាក់ ស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានករណីឃាតកម្មប្រព្រឹត្តដោយជនមិនស្គាល់អត្តសញ្ញាណ បានកាប់មួយកាំបិតបណ្តាលឱ្យជនរងគ្រោះឈ្មោះ ជួប សុខលី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ស្លាប់នៅនឹងកន្លែងកើត។

ដោយឡែក មិត្តភក្ត្ររបស់ជនរងគ្រោះម្នាក់ទៀត ក៏ទទួលរងរបួសធ្ងន់ផងដែរ ខណៈដែលពួកគេ កំពុងតែជ្រកនៅក្រោមម្លប់ដើមព្រីង នៅចំណុចកើតហេតុខាងលើ។

ដោយបានការស្រាវជ្រាវយ៉ាងល្អិតល្អន់ ពីកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលក្រុងពោធិ៍សាត់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានឈានដល់ ការឃាត់ខ្លួនជនដៃដល់ និងបក្សពួកបានចំនួន៣នាក់ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ម្សិលមិញ៖

*ទី១៖ ឈ្មោះ កោះ បញ្ញា អាយុ១៨ឆ្នាំ រស់នៅភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ (ជនដៃដល់, មិនទាន់សារភាព)
*ទី២៖ ឈ្មោះ ធុជ វុទ្ធី អាយុ១៧ឆ្នាំ រស់នៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ
*ទី៣៖ ឈ្មោះ សារឿន រដ្ឋា អាយុ១៩ឆ្នាំ រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ជុំវិញករណីឃាតកម្មនេះ កម្លាំងនគរបាលព្រហ្មទណ្ឌ បាននិងកំពុងធ្វើការសួរនាំជនសង្ស័យទាំង៣នាក់ខាងលើ ដោយជនសង្ស័យ២នាក់ បានឆ្លើយសារភាព ទម្លាក់លើ ជនដៃដល់ឈ្មោះ កោះ បញ្ញា តែជនដៃដល់ នៅមិនទាន់សារភាព។

តែទោះជាយ៉ាងណាក្តី ជនសង្ស័យទាំង៣នាក់នេះ នៅតែមិនអាចរួចពីសំណាញ់ច្បាប់ ដែលពួកគេបានប្រព្រឹត្តនោះឡើយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya