ត្បូងឃ្មុំ ÷ ពលរដ្ឋរស់នៅក្នុង ឃុំទន្លេបិទ ស្រុកត្បូងឃ្មំ ចាំមើល លោកម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ឡើងកាន់តំណែងថ្មីៗនេះ មានចំណាត់យ៉ាងណា ចំពោះលោកឯក សារិន មេប៉ុស្ទិ នគរបាលឃុំទន្លេបិទស្រុកត្បូងឃ្មំ ខេត្តត្បូងឃ្មំឃុប ឃិតអោយឈ្មោះ ហាន បើកសង្វៀនប្រជល់មាន់នៅព្រៃខ្មោចព្រៃឬស្សីស្ថិត នៅឃុំទន្លេបិត បើកលេងជាប្រចាំ ដោយផ្គើន បទ បញ្ជាថ្នាក់លើ និងផ្គើនភូមិឃុំសុវត្ថិភាព គ្មានអ្នកណាហ៊ានប៉ះពាល់សោះឡើយ។មិនតែប៉ុណ្ណោះបានអះអាង នឹងគៀងគរពួកញៀនល្បែង អោយចូលលេង ម៉ាសុខស្រួល ចុះ ព្រោះមេបនល្បែងឈ្មោះហាន និងមេប៉ុស្ទិឈ្មោះ ឯក សារិន បានរត់ការបែងចែកផល ប្រយោជន៍ ពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ អស់ ហើយ កុំអោយអតិថិជន របស់ខ្លួនព្រួយបារម្ភ។
ប្រជាពលរដ្ឋ បានកត់ សម្គាល់ថា តាំងពីមាន សង្វៀនបញ្ជល់មាន់ វង់បៀរ អាប៉ោង ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មំ ក្រុមអ្នកញៀនល្បែងលេងក្នុងព្រៃឬស្សី រហូតមកដល់ពេលនេះគឺមិនដែលឃើញ លោក អធិការដ្ឋានស្រុកនឹងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ ចាត់វិធានការបង្ក្រាប ទីតាំងជល់មាន់របស់ឈ្មោះហាននិងមេប៉ុស្ទិឈ្មោះឯកសារិននៅឡើយទេ។
ពលរដ្ឋរស់នៅជិត សង្វៀន ប្រជល់មាន់ បានបន្តរិះគន់ថា ល្បែងស៊ីសខុសច្បាប់ ក្នុងឃុំទន្លេបិទស្រុកត្បូងឃ្មំបើកលេងយូរខែ យូរឆ្នាំមកហើយ អ្នកខ្លះចាញ់អស់លុយ រាប់លានរៀល រាប់ពាន់ដុល្លារនឹងឈានដល់ប្រចាំទ្រព្យ សម្បត្តិផ្សេងៗ ដូចជា រថយន្ត ម៉ូតូ ប្លង់ដី គ្រឿងអលង្ការជាដើម ។ ម្យ៉ាងវិញ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខសណ្តាប់ធ្នាប់ ប៉ុន្តែមន្ត្រីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច គ្រប់លំដាប់ ថ្នាក់ រក្សាភាពស្ងៀមស្ងាត់ ឬមួយ សម្ងំទទួលផល ប្រយោជន៍ ពីម្ចាស់បនល្បែង បានជាមិនមានវិធានការណ៍ ចុះបង្ក្រាបសោះ។ ប្រជាពលរដ្ឋអំពាវនាវ ជាថ្មីម្តងទៀតឲ្យ លោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ទើបកាន់តំណែងថ្មី និងលោក ជាមច័ន្ទ សោភ័ណ្ឌ អភិបាល ខេត្តត្បូងឃ្មុំ មេតា្តចាត់ វិធានការ បង្ក្រាបល្បែង ស៊ីសងខុសច្បាប់ ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មំរបស់ឈ្មោះ ហាន និងមេប៉ុស្ទិទន្លេបិទឈ្មោះ ឯក សារិន ជាបន្ទាន់។
ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បានលើកឡើងថា ផ្តើមចេញ ពីល្បែងស៊ីសងខុស ច្បាប់ ទើបបច្ចុប្បន្ន ក្នុងឃុំទន្លេបិទ កើតមានអំពើចោរ កម្ម និងអំពើហឹង្សាក្នុងគ្រូសារបទ ល្មើស កើតមានផ្សេងៗ ធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខសង្គមនិងគ្រឿង ញៀន រីករាលដាលគូរអោយកត់សម្គាល់ ៕