ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនដៃដល់ ដែលសម្លាប់ស្រីបុគ្គលិកកាស៊ីណូម្នាក់  កំណត់មុខសញ្ញាជនដៃដល់បានហើយ គឺជាជនជាតិខ្មែរ មិនមែនជនជាតិចិនទេ នៅបន្ទាយមានជ័យ

សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនដៃដល់ ដែលសម្លាប់ស្រីបុគ្គលិកកាស៊ីណូម្នាក់  កំណត់មុខសញ្ញាជនដៃដល់បានហើយ គឺជាជនជាតិខ្មែរ មិនមែនជនជាតិចិនទេ នៅបន្ទាយមានជ័យ

 (បន្ទាយមានជ័យ)៖   នៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សង្ស័យជាករណីឃាតកម្ម និងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ជនដៃដល់។

នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ ក្រោយទទួលបានព័ត៌មានភ្លាមៗ លោកបានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីស្រាវជ្រាវ។ ស្ដ្រីជនរងគ្រោះឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូមួយ ស្នាក់នៅបន្ទប់ជួលលេខ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើលោកឧត្តមសេនីយ៍ស្នងការ ករណីជំនាញព្រហ្មទណ្ឌរបស់លោក បានសន្និដ្ឋានថា ជាអំពើឃាតកម្ម។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអះអាងថា រហូតមកដល់ពេលនេះ កម្លាំងជំនាញកំណត់មុខសញ្ញាជនដៃដល់បានហើយ គឺជាជនជាតិខ្មែរ មិនមែនជនជាតិចិន ដូចគេចែកចាយនៅលើបណ្ដាញសង្គមនោះទេ។ សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីតាមចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya