ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង

ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កំពុងតែមានការរិៈគន់យ៉ាង ខ្លាំងពីសំណាក់ មហាជន ដោយ ដាក់កូនចៅនៅតាមគោលដៅ នៅតាមបណ្តាខេត្ត ឲ្យការពារនិងអភិរក្សដីគម្របព្រៃឈើ នៅតាមជួរភ្នំ ដើម្បីជួយសង្គមជាតិ បែរជាមន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជន ល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើដែលគ្រប់គ្រងដោយមន្ទីរ បរិស្ថានខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេងដោយពុំមាន ការទប់ស្កាត់ ។

នេះហើយដែលជាការអនុវត្តន៍ ផ្ទុយពីច្បាប់របស់ប្រមុខ រាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា លោក បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យបរិស្ថាន ជួយការពារដីគម្របព្រៃ ឈើនៅតាមជួរភ្នំ ដែលជាដីព្រៃដ៏ ស្រស់បំព្រង ក្នុងប្រទេស កម្ពុជាយើង ដើម្បី ទាក់ទាញភ្ញៀវទេសចរណ៍ ធម្មជាតិ និង ថែរក្សា បរិស្ថានឲ្យស្អាត ប្រទេស កម្ពុជា ដឹកនាំដោយ សម្តេច កំពុងទទួល នូវការ កោតសរសើរពីភ្ញៀវទេសចរណ៍ដែលមកទស្សនា ហើយក៏មិនចង់ ឃ្លាតឆ្ងាយពីសម្រស់ធម្មជាតិ ព្រៃឈើនៅតាមដងភ្នំ និងទឹកធ្លាក់មួយ ចំនួន ត្រង់នេះហើយបានជាមន្ទីរ បរិស្ថានមានតួនាទី ក្នុងការការពារ គម្របព្រៃឈើ នៅតាមដងភ្នំ ក្នុង ខេត្តកំពង់ឆ្នាំង ក្រសួងបរិស្ថាន ដែលដឹកនាំដោយ លោក សាយ សំអាល់ ដាក់កូនចៅ នៅតាមបណ្តាខេត្ត ដូចជាខេត្តកំពង់ឆ្នាំង ឲ្យការពារគម្របព្រៃឈើបែរជា បណ្តោយឲ្យក្រុមជនល្មើសធ្វើសកម្ម ភាព តាមតែអំពើរចិត្ត ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលពួកគាត់រស់នៅទីនោះ បានឲ្យដឹងថា ដីគម្របព្រៃឈីនៅតាមជួរភ្នំ ចំណុច តំបន់ ៦៦ ខាងក្រោមអាងតាហម ហៅ ត្រាច ៥ ដើម ដែលស្ថិតក្នុង ភូមិ ទំនប់ ឃុំ ត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ពួកក្រុមជនល្មើស ចូលធ្វើសកម្មភាព កាប់ឆ្ការ ទន្រ្ទាន ដីគម្របព្រៃឈើ ជារៀងរាល់ថ្ងៃដោយគ្មានមន្ត្រី បរិស្ថានណាមកធ្វើការការពារ និងហាមឃាត់ នោះទេ ប្រភពដដែលនោះបានបន្តទៀតថា ពួកក្រុមជនប្រព្រឹត្តបទល្មើស ប្រហែលជាមានមន្ត្រីធំៗ មានអំណាចនៅពីក្រោយ ទើបអត់ មានអ្នកណាម្នាក់ធ្វើអ្វីពួកគេបាន ប្រជាពលរដ្ឋ ស្នើរសុំ ដល់ សម្តេច មេត្តាជួយទប់ស្កាត់ផង  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya