ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ខ្លួនជនសង្ស័យ ៣នាក់ ករណីឃាត់កាប់ប្លន់យកម៉ូតូមួយគ្រឿង  នៅភ្នំពេញ ​

ខ្លួនជនសង្ស័យ ៣នាក់ ករណីឃាត់កាប់ប្លន់យកម៉ូតូមួយគ្រឿង  នៅភ្នំពេញ ​

ភ្នំពេញ​ ៖​ ​នៅថ្ងៃទី២ខែមីនា ឆ្នំា២០២១នេះ  ករណីកាប់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច​នៅយប់ថ្ងៃទី១​ ខែមីនា​ ២០២១ថ្មីៗកន្លងទៅនេះ  ដែលស្ថិតនៅចំណុចជិតក្លឹបសេះមាស​ តាមផ្លូវបេតុង ស្ថិតនៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ក្នុងចំណោមបក្ខពួក៧នាក់ ដែលពាក់ព័ន្ធ​ធ្វើសកម្មភាពវ៉ៃប្លន់យកម៉ូតូ​ ។

​ ជនសង្ស័យទាំង៣ នាក់ដែលត្រូវឃាត់ខ្លួនរួមមាន​ ៖​ ទី១ឈ្មោះស្រី​ អន​ អាយុ ៣០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល​ ។ ទី២ ឈ្មោះ​ ប៉ិល​ ឡែន​ អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដ ។ និងទី៣ ឈ្មោះឈីម​ កេត​ អាយុ ២៧ឆ្នាំមុខរបរមិនពិត ប្រាកដអ្នកទាំង៣នាក់ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ ២សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ ។

​ រីឯជនរងគ្រោះឈ្មោះកាន់​ កុសល​ ភេទប្រុសអាយុ២៤ឆ្នាំ​ មុខរបរ កម្មកររោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅស្រុកទ្រាំង​ ខេត្តតាកែវ។

កាលវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលចូលថ្ងៃទី១ ខែ មិនា ឆ្នាំ ២០២១​

ជនរងគ្រោះ​បានជិះម៉ូតូម៉ាកHONDA BEATពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ1HN-8376 ចេញពីផឹកស៊ីជាមួយមិត្តភ័ក្រ្តគោលបំណងត្រលប់ទៅផ្ទះតែពេលជិះមកដល់ចំណុចជិត

ក្លឹបសេះមាស​ តាមផ្លូវបេតុង ស្ថិតនៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ ក៏មាននារីវ័យក្មេងម្នាក់បក់ដៃហៅពេលនោះជនរងគ្រោះក៏បានឈប់ហើយចៃដន្យមានមិត្តភ័ក្រ្ត

ទូរស័ព្ទមកផង ក៏ឈប់ម៉ូតូមិនទាន់បានលើកនិយាយផងមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់មិនចាំស្លាកលេខមកពីក្រោយប្រដាប់ដោយដាវក៏កាប់ប្រហាចំ

ក្បាលបណ្តាលឲ្យរងរបួសធ្ងន់រួចប្លន់យកម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង​ ហើយជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកដួលហូរឈាមទើបប្ដឹងសមត្ថកិច្ច ។

ប្រជាពលរដ្ឋថា ប្រទះឃើញបុរសម្នាក់ដួលសន្លប់ករណីមានជនសង្ស័យវាយប្លន់យកម៉ូតូ ហើយបានចុះទៅដល់កន្លែងកើតហេតុក៏មានរថយន្តសង្រ្គោះគ្លីនិកឯកជនដឹកយកទៅព្យាបាល

ដោយជនរងគ្រោះរបួសធ្ងន់មិនទាន់សួរនាំលុះព្រឹកថ្ងៃទី១ខែ ឆ្នាំដដែលជនរងគ្រោះនិង ក្រុមគ្រួសារបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីអោយ សមត្ថកិច្ចតាមស្រាវជ្រាវរកចាប់ជនសង្ស័យធ្វើសកម្មភាពវាយប្លន់យកម៉ូតូអ្នករងគ្រោះ ។

​ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ

ខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ធ្វើការស្រាវជ្រាវក្ដាប់មុខសញ្ញានិងបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ នៅក្នុងបន្ទប់ជួល ចំណែកបក្ខពួក៤នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។

ជនសង្ស័យប្រុសស្រី ៣នាក់នេះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ទី៣បានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya