ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » យុវជន២នាក់ ត្រូវក្មេងស្ទាវ ប្រដាប់ដោយដំបងដែកទីបដេញវាយ បង្កការភ្ញាក់ផ្អើល នៅភ្នំពេញ

យុវជន២នាក់ ត្រូវក្មេងស្ទាវ ប្រដាប់ដោយដំបងដែកទីបដេញវាយ បង្កការភ្ញាក់ផ្អើល នៅភ្នំពេញ

ភ្នំពេញ: កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២១ នៅចំណុចស្តុប ទួលពង្រ តាមបណ្តោយ ផ្លូវបេតុងទួលពង្រកែងនឹងមហាវិថីចោមចៅ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន ជ័យរាជធានីភ្នំពេញ។

យុវជន២នាក់ជិះម៉ូតូមួយគ្រឿង ចេញពីកន្លែងស្រាក្រឡុកត្រូវក្មេងស្ទាវមួយក្រុមជិះ ម៉ូតូជាច្រើន គ្រឿងប្រដាប់ដោយដំបងដែកទីបដេញវាយបណ្ដាលឲ្យរងរបួសបែកក្បាលម្នាក់និងវាយកម្ទេច

ម៉ូតូមួយគ្រឿងខូចខាតយ៉ាងដំណំ។

មុនកើតហេតុពួកគេជិះម៉ូតូមួយគ្រឿងម៉ាកលេតពណ៌សពាក់ស្លាកលេខភ្នំពេញ1HI-2371 ទើបនឹងចេញផឹកស្រាក្រឡុកមួយកន្លែងដោយធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទួលពង្រ ក្នុងទិសដៅពីត្បូងទៅជើង បំណងប្រឡប់ទៅផ្ទះវិញ ខណៈកំពុងធ្វើដំណើរតាមដងផ្លូវ ស្រាប់តែលេចមុខស្ទាវមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយដំបងដែកទីប នាំគ្នាជិះដេញ

ពួកគេ រហូតមកដល់ចំណុចកើតហេតុខាងលើធ្វើឲ្យពួកគេទាំងពីរនាក់ភ័យស្លន់ស្លោរត់ចូល

ទៅកន្លែង ការ៉ាសសាំង រួចក្មេងស្ទាវទាំងធ្វើការសួរនាំទៅលើពួកគេ រួចយកដំបងដែកទីបវាយទៅលើពួកគេបណ្ដាលឲ្យរងរបួសបែកក្បាលម្នាក់ និងវាយកម្ទេចម៉ូតូរងការខូចខាតយ៉ាងដំណំ។ បន្ទាប់មកក្មេងស្ទាវទាំងនោះនាំគ្នាជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya