ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៩ ខែមីនា, តំបន់មួយចំនួនអាចមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៩ ខែមីនា, តំបន់មួយចំនួនអាចមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង

 (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាព ធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដោយបញ្ជាក់ថា នៅតំបន់មួយចំនួនអាចមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង។

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា កម្ពុជាបាន និងកំពុងស្ថិតក្នុងស្ថានភាពកម្រិតសម្ពាធ ទាបខ្សោយជាមួយនឹងការបម្រែបម្រួលនៃទិសខ្យល់ ហើយទន្ទឹងនឹងនោះក៏ជាអន្តរកាលពីរដូវរំហើយមករដូវប្រាំង ដែលអាចបង្កឲ្យមានជាបាតុភូតកំណកក្នុងបរិយាកាស ( CONDENSATION) នៅតាមតំបន់មួយចំនួនដូចជា៖

១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ពិសេសនៅបណ្ដាលខេត្តភាគពាយ័ព្យ
២៖ បណ្ដាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង
៣៖ តំបន់មាត់សមុទ្រ អាចមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង

ក្រសួងក៏អំពាវនាវដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រុងប្រយ័ត្ននូវបាតុភូតខ្យល់កន្រ្តាក់ ដែលអាចកើតមានក្នុងអំឡុងថ្ងៃទី៣-៤ ខែមីនានេះផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya