ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?

លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?

ស្វាយរៀង  ៖ ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្ន​លោក គង់ ណារិន្ទ មេប៉ុស្តិ៍នគរបាលច្រកបុសមន នៅតែបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់​ និងទំនិញខុសច្បាប់តាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានកិច្ចសហការ​ជាមួយលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ដែល​ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ​ជាយូរមកហើយ។ បើតាមប្រភពពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ បានបង្ហើបឲ្យដឹងថា ការដែល​លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានលោក

កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ។

 

ប្រភពពីមន្ត្រីនៅច្រកបុសមន បានឲ្យដឹងថា ឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិន គ្រប់និងទំនិញខុសច្បាប់តាមច្រកនេះយ៉ាងគំហុកហើយក្លាយជាប្រភពចំណូលដ៏សំខាន់របស់លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន និងលោក ឃុត សាលីន ប្រធានការិយា​ល័យគយច្រកបុសមន។ សម្រាប់ប្រជាពលរដ្ឋនិងអាជីវករដែលនាំចូលទំនិញបន្តិចបន្តួចតាមច្រកបុសមន មកលក់ចែកចាយលើទីផ្សារក្នុងខេត្តស្វាយរៀង​ ត្រូវបានលោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន និងមន្ត្រីគយក្រោមការគ្រប់គ្រងរបស់លោក ឃុត សាលីន គាបយកលុយលើតុក្រោមតុដោយ ពុំមានការយោគយល់ឡើយ។ ជាងនេះទៅទៀតលោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន តែងប្រើឈ្មោះលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ដើម្បីការពារទង្វើរបស់ ខ្លួនយ៉ាងក្រអឺតក្រទម​ព្រោះលោក កឹង ឃន ក៏ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុកជាច្រើនឆ្នាំមកហើយផងដែរ។

ប្រជាពលរដ្ឋបានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗ​នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមអំពើចិត្តព្រោះអីលោក គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកទ្វេភាគីបុសមន និងលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន មិនចាត់វិធានការទប់ស្កាត់ឡើយ។ ចំណែកប្រជាពលរដ្ឋនិងអាជីវករដែលនាំចូលទំនិញពីស្រុកយួនតាមរ៉ឺម៉កម៉ូតូ គោយន្ត ឬត្រាក់ទ័រត្រូវបានសមត្ថកិច្ចនៅច្រកបុសមនរួមដៃគ្នាគាបយកលុយយ៉ាងរលូន។ បញ្ហានេះ​លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក៏ដូចជាលោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះលោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន និងលោក ឃុត សាលីន កំពុងរួមដៃគ្នាប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya