ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល! សកម្មភាពកាប់បំផ្លាញព្រៃយកដីរបស់រដ្ឋ នៅតែបន្តយ៉ាងក្ដៅគគុក តាមផ្លូវច្រកតោល ចំណុចជាំអន និងទទាទឹក

ភ្ញាក់ផ្អើល! សកម្មភាពកាប់បំផ្លាញព្រៃយកដីរបស់រដ្ឋ នៅតែបន្តយ៉ាងក្ដៅគគុក តាមផ្លូវច្រកតោល ចំណុចជាំអន និងទទាទឹក

ខេត្តកំពង់ធំ ៖  សកម្មភាពកាប់បំផ្លាញព្រៃព្រៃឈើនៅចំណុចជាំអន និងទទាទឹក ស្ថិតនៅក្នុងឃុំមានរិទ្ធស្រុកសណ្ដាន់ខេត្តកំពង់ធំ សកម្មភាពនេះត្រូវបានប្រជាពលរដ្ឋចោទ សួរទៅជំនាញបរិស្ថាននិងជំនាញរដ្ឋបាលព្រៃឈើ តើជំនាញឬមួយស្ថាប័នណាជាអ្នក ទទួលខុសត្រូវចំពោះសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលបែបនេះ? នៅថ្ងៃទី 2 ខែមិនា ឆ្នាំ 2021 ។

បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកសណ្ដាន់ ដែលបានឃើញសកម្មភាពកាប់ទន្ទ្រានដីព្រៃ របស់រដ្ឋជារៀងរាល់ថ្ងៃពួកគាត់សូមសំណូមពរទៅឧត្តមសាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមវេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមឯកឧត្តម មេត្តាដាក់ការស៊ើបអង្កេតជាបន្ទាន់ពីព្រោះបើជឿតាមរបាយការណ៍ថ្នាក់ក្រោមជាពិសេសថ្នាក់

មូលដ្ឋានសព្វថ្ងៃនេះ គឺពួកគាត់ប៉ិនប្រសប់ធ្វើរបាយការណ៍ភូត ភ កុហក ថ្នាក់ដឹកនាំដើម្បីឲ្យជឿលើ របាយការណ៍របស់ពួកគាត់តាមការពិតព្រៃដែនអភិរក្សសត្វខ្សឹបព្រៃអង់តែនព្រៃឡង់បានវាល

អស់បន្តិចម្ដងបន្តិចម្ដងហើយ បងប្អូនប្រជាពលរដ្ឋសុំឲ្យមានការផ្លាស់ប្ដូរមន្ត្រីគ្រាប់ល្ពៅ ដែលមិនធ្វើអីសោះធ្វើតែរបាយការណ៍ភូតភរកុហកថ្នាក់ដឹកនាំដើម្បីយករួចខ្លួន នេះជាព័ត៌មានពិតដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបានឃើញស្រាប់ហើយបើនិយាយ

ពីព្រៃអង់តែននៅក្នុងឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ រលាយអស់បាត់ទៅហើយ  ។

សួរថា ជំនាញណាដែលគ្រប់គ្រងយាមកាមនៅព្រៃអង់តែននោះគឺមានតែជំនាញខាង បរិស្ថានខេត្តកំពង់ធំទេ រីឯមេព្រៃគឺបានឆ្លើយថាមិនមែនដែនដីព្រៃរបស់ជំនាញ រដ្ឋបាលព្រៃឈើនោះទេ សំខាន់គឺសកម្មភាពកាប់រានដីព្រៃ របស់រដ្ឋ ហើយនឹងកាប់បំផ្លាញ ព្រៃឈើដឹកទាំងថ្ងៃទាំងយប់ចេញពីព្រៃអង់តែននិងព្រៃឡង់ជាពិសេសនៅច្រកតោលច្រក

ព្រះអាទិត្យច្រកជាំស្វាយជារៀងរាល់យប់តើឱ្យប្រជាពលរដ្ឋជឿយ៉ាងម៉េចទៅលើជំនាញបើមិន

បង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើ និងបទល្មើសកាប់រុករានដីព្រៃរបស់រដ្ឋសព្វថ្ងៃនេះផង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya