ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍  រវាងឡាននិងម៉ូតូ  បណ្តាលឲ្យរងរបួសបាក់ភ្លៅម្នាក់ និងរបួសស្រាលម្នាក់  នៅភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍  រវាងឡាននិងម៉ូតូ  បណ្តាលឲ្យរងរបួសបាក់ភ្លៅម្នាក់ និងរបួសស្រាលម្នាក់  នៅភ្នំពេញ

ភ្នំពេញ ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបា នកើតឡើងកាលពី ថ្ងៃទី២​ ខែមីនា​ ឆ្នាំ២០២១​ នៅត្រង់ចំណុចមុខបុរីពិភពថ្មី២ តាមបណ្ដោយផ្លូវបេតុងព្រៃស ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ​ ។

​យុវជន២នាក់ជិះម៉ូតូឌុបគ្នាលឿនពេក​ មិនប្រយ័ត្នបានជ្រុលទៅបុករថយន្តម៉ាកព្រូសបើកបរ ដោយបុរសជនជាតិស្បែកខ្មៅម្នាក់កំពុងបត់ឆ្វេងចូលបុរី​ ចំពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យម្នាក់របួសបាក់ភ្លៅ ចំណែកម្នាក់ទៀតរងរបួសស្រាល ។

​ នៅមុនពេលកើតហេតុពួកគេទាំងពីរនាក់បានបើករថយន្តម៉ាកព្រូស​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 2BD -2612 ចេញពីផ្ទះដោយបើកបរតាមផ្លូវបេតុងព្រៃសក្នុងទិសដៅពីលិចទៅកើត​ ស្រាប់តែមកដល់ចំណុចកើតហេតុគេក៏បានបត់ឆ្វេងចូលមកបុរីពិភពថ្មីដើម្បីមកលេងផ្ទះមិត្តភក្កិ ពេលនោះស្រាប់តែមានយុវជនពីរនាក់ជិះម៉ូតូម៉ាកស្គូពី​ ពណ៌ផ្កាឈូក​ ពាក់ស្លាកលេខភ្នំពេញ 1FF-5097 មកក្រោយក្នុងល្បឿនលឿនបានជ្រុលមកបុករថយន្តគាត់ចំកញ្ចក់មើល ក្រោយពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យបាក់និងក្រពឹតរថយន្តផ្នែកខាងមុខ​ រីឯយុវជន២នាក់នោះអ្នកឌុបរងរបួសស្រាល និងម្នាក់ទៀតជិះនៅខាងក្រោយរងរបួសបាក់ភ្លៅខាងស្ដាំ។ ភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្តរបស់ មន្ទីរពហុព្យាបាលនិងសម្ភពម្លិះដង្កោដឹកយកទៅសង្គ្រោះ ។

​ សម្ដីជនរងគ្រោះឈ្មោះ​ ទី ណា​ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាបុគ្គលិកនៅ ការាសសាំងមួយកន្លែងស្ថិតនៅម្ដុំរង្វង់មូលកួរស្រូវ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា រូបគេជាម្ចាស់ម៉ូតូហើយឌុបជន រងគ្រោះចេញពីផ្ទះបំណងទៅធ្វើការនៅកន្លែងការាសសាំង ពេលនោះគេបានជិះម៉ូតូស្រប ជាមួយនឹងរថយន្ត ស្រាប់តែមកដល់ចំណុចកើតហេតុរថយន្តបានស៊ីញ៉ូភ្លើង បត់ឆ្វេងធ្វើឲ្យគេចាប់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុកតែម្ដងទៅ។

​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការគូសវាសយករថយន្តនិងម៉ូតូ

មកដាក់អែបខាង រួចឲ្យភាគីទាំងសងខាងចរចាគ្នា ហើយដោយសារតែភាគីទាំងសងខាង ចរចាមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍

ខណ្ឌដង្កោចុះមកដល់កន្លែងកើតហេតុនិងធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅ

អធិការដ្ឋានខណ្ឌដង្កោរង់ចាំឲ្យភាគីទាំងសងខាងមកដោះស្រាយគ្នា ​ ៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya