(ស្វាយរៀង)៖ នៅ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ក្រុម
គ្រួសារ និងអ្នកភូមិ ខណៈប្រទះឃើញយុវជនម្នាក់ចងកសម្លាប់ខ្លួននៅក្នុងផ្ទះ និងរាយការណ៍ ទៅសមត្ថកិច្ចមកពិនិត្យសពភ្លាមៗ ស្ថិតនៅក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បុរសនេះមានឈ្មោះ បេ រតនា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ឃុំ កើតហេតុ
ខាងលើ ។ កូនប្រុសរបស់គាត់មានជំងឺសរសៃប្រសាទយូរឆ្នាំមកហើយ ហើយធ្លាប់យក ទៅព្យាបាលនៅមន្ទីរពេទ្យ និងផឹកថ្នាំជាប្រចាំ ប៉ុន្តែមិនបានធូរស្រាលសោះឡើយ។
ដោយនៅថ្ងៃកើតហេតុគាត់ បានចេញពីផ្ទះមកយានដ្ឋានជុសជុលរថយន្ត នៅសង្កាត់ចេកទល់ មុខវិទ្យាល័យចេកដូចសព្វដង មិនបានចាប់អារម្មណ៍ និងកូនប្រុសឡើយ។ ក្រោយមកប្រមាណកន្លះម៉ោង ស្រាប់តែមានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារ បានទូរស័ព្ទមកប្រាប់គាត់ថា កូនរបស់គាត់បានចងកស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញក្រុង ព្រមទាំងគ្រូពេទ្យ បានចុះមកកន្លែងកើត ហេតុពិនិត្យសព ដោយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក ប្រាកដមែន ទើបប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕