ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល ជនជាតិអាមេរិកាំង ម្នាក់ ដេកស្លាប់ក្នុងសណ្ឋាគារ ហាយលៀងមីងជូ នៅភ្នំពេញ

ភ្ញាក់ផ្អើល ជនជាតិអាមេរិកាំង ម្នាក់ ដេកស្លាប់ក្នុងសណ្ឋាគារ ហាយលៀងមីងជូ នៅភ្នំពេញ

ភ្នំពេញ : នៅ រសៀលថ្ងៃទី ២ ខែមីនា ឆ្នាំ២០២១ ជនជាតិបរទេសម្នាក់ដេកស្លាប់នៅក្នុង

សណ្ឋាគារ ហាយលៀងមីងជូ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ  តាមផ្លូវលេខ៥៦កែងផ្លូវលេខ២៧៨ ជាន់ទី១០ ក្នុងសង្កាត់បឹងកឹងកង១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ។

ជនរងគ្រោះនេះ មានអាយុប្រហែលជាង៥០ឆ្នាំ ជាជនជាតិអាមេរិកាំង ភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ។ មុនកើតហេតុជនរងគ្រោះនេះ បានដេកនៅក្នុងសណ្ឋាគារ ហាយលៀងមីងជូ ដែលគាត់បានជួលស្នាក់នៅ។ លុះដល់ព្រឹកឡើងរហូតមកដល់ពេលល្ងាច ដោយឃើញជនរងគ្រោះដេកយូរពេកមិនឃើញងើបចុះមកក្រោមដូចរាល់ដង ម្ចាស់សណ្ឋាគារ ហាយលៀងមីងជូ ក៏បានដើរទៅគោះទ្វារដាស់តែមិនងើបសោះក៏មានការសង្ស័យ ទើបយកសោមកចាក់ឃើញជនរងគ្រោះដេកស្លាប់ទៅហើយ ពេលនោះម្ចាស់ សណ្ឋាគារ ហាយលៀងមីងជូ បានរត់ទៅប្រាប់សន្តិសុខហើយក៏ទៅប្រាប់សមត្ថកិច្ចមូលដ្នានផងដែរ។ ពិតជាមានបុរសជនជាតិបរទេសបានស្លាប់មែន ទើបចុះមកត្រួតពិនិត្យនិងសហការជា មួយការិយាល័យបច្ចេកទេសកោសល្យវិច័យស្នងការដ្ឋានរាជធានីភ្នំពេញ។

សន្និដ្ឋានរបស់គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ជនរងគ្រោះស្លាប់ដោយសារជំងឺប្រចាំកាយ(ជំងឺដាច់សរសៃឈាម)។ សពជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅវត្តទឹកថ្លា រង់ចាំទំនាក់ទំនងទៅខាងស្ថានទូតស្វែងរកគ្រួសារ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya