ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » #ហេតុអីមិនចេះស្រលាញ់ខ្លួនឯង ហ្នឹងគ្រួសារ? ភរិយាមកយកទៅធ្វើបុណ្យខណៈនាងរៀបរ៉ាប់ទាំងទឹកភ្នែក

#ហេតុអីមិនចេះស្រលាញ់ខ្លួនឯង ហ្នឹងគ្រួសារ? ភរិយាមកយកទៅធ្វើបុណ្យខណៈនាងរៀបរ៉ាប់ទាំងទឹកភ្នែក

ភ្នំពេញ ៖ សពក្រុមជំរិតទាប្រាក់ ១ក្នុងចំណោម៤នាក់ ត្រូវបានភរិយាមកយកទៅធ្វើបុណ្យ ខណៈនាងរៀបរ៉ាប់ទាំងទឹកភ្នែកថា កូនទើបតែស្លាប់ចោល ពេលនេះប្ដីស្លាប់ទាំងជាប់ឈ្មោះ ជាឧក្រិដ្ឋជន… ។

ករណីប្លន់ជំរិតទារលុយ ១ លានដុល្លារដ៏កក្រើកមួយនៅចំណុចបុរីអង្គរ រាជធានីភ្នំពេញ កាលថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញ បានបណ្ដាលឱ្យឧក្រិដ្ឋជនចំនួន ៤ នាក់បានស្លាប់ ក្រោយត្រូវបានកងកម្លាំងរាជធានីភ្នំពេញបាញ់បង្ក្រាបជួយសង្រ្គោះម្ចាស់ផ្ទះទាន់ពេលវេលា ។

មកទល់ពេលនេះ សាកសពឧក្រិដ្ឋជនទាំង ៤ ត្រូវបានគេយកទៅដាក់ចោលរង់ចាំសាច់ញាតិមកទទួលនៅចំណុចវត្តទឹកថ្លា ប៉ុន្ដែក្នុងចំណោមនោះ មានតែសាកសពឧក្រិដ្ឋជនម្នាក់ប៉ុណ្ណោះឈ្មោះ រី ពិសី ត្រូវបានសាច់ញាតិមកទទួលស្គាល់ ហើយលោកតាអាចារ្យក៏បានរៀបចំពិធីបូជាតាមប្រពៃណី ។ ដោយឡែកសម្រាប់សាកសពឧក្រិដ្ឋជន ៣ នាក់ផ្សេងទៀត ត្រូវបានទុកចោលឱ្យរុយរោម ដោយគ្មានវត្តមានសាច់ញាតិណាមកអើពើឡើយ ។

ជនដៃដល់ដែលសាងអំពើល្មើសច្បាប់ស្លាប់ទៅហើយបន្សល់តែពាក្យជេរស្ដី មានតែការរើសអើងពីមហាជននោះពិតជាមិនគួរឱ្យស្ដាយ តែបើងាកទៅមើលប្រពន្ធរបស់ឧក្រិដ្ឋជនឈ្មោះ រី ពិសី វិញ ទើបជាអ្នករងទុក្ខពិតប្រាកដ។

ព្រោះបើតាមអ្នកនាងលើកឡើងក្នុងវីដេអូឡាយមួយបានឱ្យដឹងថា នាង និង ប្ដីទើបតែរៀបការបានប្រមាណជាង ១ ឆ្នាំ ហើយមានកូនម្នាក់ តែជាអកុសលកូនកើតមកមិនបានប៉ុន្មានក៏ស្លាប់ទៅកាលពី ៥ ខែមុន ខណៈកាត់ចិត្តពីកូនមិនទាន់បានប៉ុន្មានផង ពេលនេះប្ដីក៏ស្លាប់ទាំងមានឈ្មោះ ជាឧក្រិដ្ឋជនត្រូវមនុស្សទាំងពួងស្អប់ខ្ពើមថែមទៀត ។

គួរឱ្យដឹងដែរថា សាកសពដែលសាច់ញាតិមកធ្វើបុណ្យនោះ មានឈ្មោះ ​រី ពីសី អាយុ ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ​១២៨ ផ្លូវលំ ភូមិ​ព្រែក​រង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya