ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ រវាងឡានបុក​ម៉ូតូ​ ហើយ​កិន​ស្លាប់​ភ្លាមៗ  នៅបន្ទាយមានជ័យ

គ្រោះថ្នាក់ចរាចរណ៍ រវាងឡានបុក​ម៉ូតូ​ ហើយ​កិន​ស្លាប់​ភ្លាមៗ  នៅបន្ទាយមានជ័យ

បន្ទាយ​មាន​ជ័​យៈ  កាលពី​ យប់​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១  រថយន្ត​ធុន​ធំ ដឹក​ចំណិត​មើមដំឡូង​មី បាន​បើក​បុក​ម៉ូតូ ហើយ​កិន​ពីលើ​អ្នកបើកបរ​ម៉ូតូ ដែលជា​កសិករ ទើប​វិលត្រឡប់ ពី​បូមទឹក​ដាក់​ស្រែប្រាំង បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង  នៅលើ កំណាត់​ផ្លូវជាតិ​លេខ ២៦៨ A ខាងត្បូង ស្ពាន​គោក​រំចេក ស្ថិតក្នុង ភូមិ​គោក​រំចេក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។​

​ ជនរងគ្រោះ មានឈ្មោះ ឈឿន ប្រុស ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មុន​ស្លាប់​បានរស់នៅ ភូមិ​ស្រះ​ឈូក​ខាងកើត ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។​

​ មុនពេល​កើតហេតុ ជនរងគ្រោះ បាន​បើក​ម៉ូតូ ម៉ាក​ហុងដា ឌ្រី​ម សេ ១២៥ ពណ៌​ខ្មៅ សេរី​២០១១ ពាក់​ស្លាក​លេខ ប​.​មានជ័យ 1E.9205 មកពី​បញ្ចូល​ទឹក​ស្រែ ប្រាំង ក្នុងទិសដៅ​ពី​ខាងត្បូង ទៅខាង​ជើង​។ ពេល​បើក​មកដល់ ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ធុន​ធំ ១​គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​- 3C.4649 ដឹក​ដំឡូង​មី ធ្វើដំណើរ​ច្រាសទិស​គ្នា ក៏​បើក​ទៅបុក​ម៉ូតូ និង​កិន​ពីលើ​ទៀត បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​។ ចំណែក​អ្នក​អ្នកបើករថយន្ត បាន​រត់គេចខ្លួន បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ត នៅ​កន្លែងកើតហេតុ ។​

​ គ្រោះថ្នាក់​ចរាចរណ៍​នេះ នគរបាល បាន​អះអាងថា មកពី​អ្នកបើក​ម៉ូតូ មិន​ប្រកាន់​ស្តាំ ហើយ​បើកបរ​ក្នុង​ល្បឿន​លឿន​។​  រថយន្ត​និង​ម៉ូតូ ត្រូវ​នគរបាល​ជំនាញ​ចរាចរណ៍ យកមក​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ភ្នំស្រុក រង់ចាំ​ធ្វើការ​ដោះស្រាយ នៅពេល​ក្រោយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya