ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ជនសង្ស័យ ៥នាក់ ត្រូវបានរដ្ឋបាលព្រៃឈើមណ្ឌលគិរី បញ្ជូនទៅកាន់តុលាការ

ឃាត់ជនសង្ស័យ ៥នាក់ ត្រូវបានរដ្ឋបាលព្រៃឈើមណ្ឌលគិរី បញ្ជូនទៅកាន់តុលាការ

មណ្ឌលគិរី  ៖ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង 5 នាក់ នេះបានលួចចូលទៅ កាប់ឈើក្នុងទីតាំងស្ថានីយ៏ដាំឈើសហការដៃគូរវាងក្រសួងកសិកម្ម ជាមួយក្រុមហ៊ុន ណេងណា ក្នុងភូមិសាស្ត្រឃុំរយ៉ ស្រុកកោះញែក ហើយត្រូវបានកម្លាំងសន្តិសុខរបស់ក្រុមហ៊ុនឃាត់ខ្លួន និងប្រគល់ឲ្យជំនាញតែម្ដង។ នាល្ងាចថ្ងៃទី០១ មីនា ២០២១ ជនសង្ស័យចំនួន៥នាក់ ត្រូវបាន រដ្ឋបាលព្រៃឈើមណ្ឌលគិរីបញ្ជូនទៅកាន់តុលាការ  ក្រោយឃាត់ខ្លួនពួកគេ កាលពីថ្ងៃទី២៧ កុម្ភៈ ២០២១ ក្នុងករណីបទល្មើសធនធានធម្មជាតិ។

ប្រភពព័ត៌មានបានឲ្យដឹងថា ដោយមានកិច្ចសហការល្អរវាង ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និង ក្រុមហ៊ុន ជុំវិញ ការ រឹតបន្តឹង ទប់ស្កាត់ និងការពារធនធានធម្មជាតិ មន្ត្រីរដ្ឋបាលព្រៃឈើ បង្ក្រាបបានបទល្មើស ជាបន្តបន្ទាប់ជាក់ស្ដែង ករណីនេះ។

ឃាត់បានគោយន្តកន្រៃ្តចំនួន០៤គ្រឿង រណាយន្ត០២គ្រឿង ឈើប្រណិតធ្នង់ចំនួន១៨៩ដុំ។

ជនសង្ស័យចំនួន០៥នាក់១ ឈ្មោះ វង្ស ពឹង អាយុ៣៤ឆ្នាំ ជនជាតិមិល ២ វង្ស ប៉ែត អាយុ៣២ឆ្នាំ (មិល) ៣ ឆាន ពន្លឺ អាយុ១៦ឆ្នាំ (មិល)៤ អែត ឈ្លែវ អាយុ៣៨ឆ្នាំ(មិល) ៥ ឆាន ថីអាយុ២៥ឆ្នាំ អ្នកទាំងអស់គ្នា រស់នៅឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ  រួចវត្ថុតាងផ្ញើទុកនៅក្រុមហ៊ុនជាបណ្តោះអាសន្ន៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya