ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល សត្វឆ្កែប្រមាណជាង៣ពាន់ក្បាល ត្រូវបានសំលាប់ធ្វើជាអាហារ (ការជួញដូរសាច់ឆ្កែនាពេលអនាគត នឹងមិនត្រូវបានគេអត់ឱនឱ្យទៀតទេ)

ភ្ញាក់ផ្អើល សត្វឆ្កែប្រមាណជាង៣ពាន់ក្បាល ត្រូវបានសំលាប់ធ្វើជាអាហារ (ការជួញដូរសាច់ឆ្កែនាពេលអនាគត នឹងមិនត្រូវបានគេអត់ឱនឱ្យទៀតទេ)

ភ្នំពេញ: សូមបញ្ជាក់ថា អង្គការ FOUR PAWS នៅកម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជា មួយរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ២០១៨ ដោយការតស៊ូមតិ ដើម្បីហាមឃាត់ការជួញ ដូរសាច់ឆ្កែដោយសារតែភាពសាហាវឃោរឃៅរលើសត្វទាំងនោះ និងហានិភ័យសុខភាពសាធារណៈដែលភាគច្រើនដោយសារតែជំងឺឆ្កែឆ្កួត និងការរីករាលដាលនៃជំងឺឆ្លងពីសត្វមកមនុស្ស។ ដើម្បីបញ្ចប់ការជួញដូរសាច់ឆ្កែនិងឆ្មាយ៉ាងសាហាវនៅអាស៊ីអាគ្នេយ៍ដោយនិរន្តរភាព អង្គការ បានចាប់ផ្តើមយុទ្ធនាការមួយនៅលើឆាកអន្តរជាតិនិងថ្នាក់ជាតិនៅក្នុងប្រទេសកម្ពុជា វៀតណាម និង ឥណ្ឌូនេស៊ី។ ជាមួយគ្នានេះ មនុស្សជាងមួយលាននាក់នៅទូទាំងពិភពលោក ក៏បានចុះហត្ថលេខាលើញត្តិរួចហើយ ដើម្បីបញ្ចប់ការជួញដូរសាច់ឆ្កែនិងឆ្មា។

មុនបម្រាមហាមឃាត់សាច់ឆ្កែ ដែលបានអនុម័តកាលពីឆ្នាំ២០២០កន្លងទៅ សត្វឆ្កែរស់ប្រមាណ ៣,៧៥០ក្បាល ក្នុងមួយខែៗ ត្រូវបានដឹកចេញពីខេត្តសៀមរាប ទៅកាន់កន្លែងសត្តឃាត និងលក់ទៅឱ្យភោជនីយដ្ឋានលក់សាច់សាច់ឆ្កែជាង១០០កន្លែង នៅរាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងករណីនេះ កាលពីពេលថ្មីៗកន្លងទៅនេះ មន្ទីរកសិកម្មខេត្តសៀមរាប សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត បានរឹបអូសរថយន្តមួយគ្រឿង បន្ទាប់ពីរកឃើញសត្វឆ្កែចំនួន ៦១ក្បាល ដែលកំពុងដឹកយកទៅសម្លាប់នៅខេត្តកំពង់ចាមដើម្បីយកសាច់។ បន្ទាប់ពីការស្ទាក់ចាប់សត្វឆ្កែទាំងអស់ ដែលត្រូវបានយកចេញពីទ្រុងដែលចង្អៀត ហើយត្រូវបានដោះលែងទៅកន្លែងមានសុវត្ថិភាពតូចមួយ។ អង្គការ បានសហការជាមួយអង្គការក្នុងស្រុក Paw Patrol Cambodia និងអង្គការសង្គ្រោះសត្វកម្ពុជា ដើម្បីផ្តល់អាហារនិងថ្នាំសង្គ្រោះបន្ទាន់សម្រាប់សត្វឆ្កែដែលបានជួយសង្គ្រោះ។ បច្ចុប្បន្នក្រុមគ្រូពេទ្យបសុពេទ្យកំពុងចុះទៅកន្លែងផ្ទាល់ជាមួយមន្ទីរកសិកម្មខេត្តសៀមរាប ដើម្បីចាក់វ៉ាក់សាំងនិងព្យាបាលសត្វឆ្កែទាំងអស់ដែលរងរបួស។ បច្ចុប្បន្នក្រុមគ្រូពេទ្យបសុពេទ្យកំពុងចុះទៅកន្លែងផ្ទាល់ជាមួយមន្ទីរកសិកម្មខេត្តសៀមរាប ដើម្បីចាក់វ៉ាក់សាំងនិងព្យាបាលសត្វឆ្កែទាំងអស់ដែលរងរបួស។ ឆ្កែដែលបានជួយ សង្រ្គោះទាំងនោះមានទាំងសត្វដែលវង្វេងផ្ទះនិងសត្វចិញ្ចឹមដែលត្រូវបានគេលួច។

លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ដែលជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សា សត្វអនាថានៅអាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា “ភាគច្រើនសត្វឆ្កែទាំងនោះគឺជាសត្វឆ្កែវ័យតូចៗ ហើយបញ្ចេញនូវសញ្ញានៃការអស់កម្លាំងខ្លាំងនិងការខះជាតិទឹក។ គេនៅមិនទាន់ច្បាស់ទេថាតើឆ្កែទាំងនេះស្ថិតនៅក្នុងឡានឬនៅកន្លែងរង់ចាំអស់រយៈពេល

ប៉ុន្មាននោះទេមុនពេលផ្ទុកលើរថយន្ត។ សត្វឆ្កែទាំងអស់នោះមានសភាពឃ្លានខ្លាំងណាស់ ដែលភាគច្រើនមើលទៅមិនបានញ៉ាំអីច្រើនថ្ងៃមកហើយ។

បច្ចុប្បន្នយើងកំពុងរៀបចំកន្លែងមានសុវត្ថិភាពសម្រាប់ឆ្កែទាំងនោះ ហើយនិងមើលថែរហូតដល់យើងរកបានផ្ទះថ្មីសម្រាប់ពួកគេ។ យើងសង្ឃឹមថា ការស្ទាក់ចាប់លើកដំបូងនេះ នឹងផ្ញើសារច្បាស់ៗ ទៅកាន់អ្នកជួញដូរនៅទូទាំងប្រទេសកម្ពុជាថា ការជួញដូរសាច់ឆ្កែនាពេលអនាគតនឹងមិនត្រូវបានគេអត់ឱនឱ្យទៀតទេ”៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya