ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ក្នុងបុរីប៉េងហួត ខណ្ឌច្បារអំពៅ ត្រូវបានបិទបណ្តោះអាសន្ន ទីតាំង៣កន្លែង

ក្នុងបុរីប៉េងហួត ខណ្ឌច្បារអំពៅ ត្រូវបានបិទបណ្តោះអាសន្ន ទីតាំង៣កន្លែង

ភ្នំពេញ:  អាជ្ញាធរខណ្ឌច្បារអំពៅ និង ជំនាញពាក់ព័ន្ធ បានសម្រេចបិទទីតាំងចំនួន៣បន្ថែមទៀត ក្នុងបុរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពាក់ព័ន្ធអ្នកប៉ះពាល់ផ្ទាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ។ 

លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ ថ្លែងថា ទីតាំងចំនួន៣បន្ថែមទៀត ត្រូវបានបិទជាបណ្តោះអាសន្ន នេះ រួមមាន ៖

-ទីតាំងទី១ ផ្ទះលេខ៣៣ ផ្លូវលេខP០៦ គម្រោង៧ ប៉ូឡារីស១

-ទីតាំងទី២ ផ្ទះលេខ២៩៧ ផ្លូវលេខប៉ូឡារីស គម្រោង៧

-ទីតាំងទី៣ ផ្ទះលេខ១៨ ផ្លូវលេខM២៣ គម្រោងមឺហ្គឺរៀន២ គម្រោង៦ ។

លោក ហ៊ត គឹមនី ថ្លែងទៀតថា ក្នុងកាលៈទេសៈនេះ កុំធ្វេសប្រហែសអោយសោះជាមួយជំងឺ កូវីដ-១៩ ពោលគឺ ត្រូវបន្តអនុវត្តវិធានការ «៣ការពារ ៣កុំ» អោយបានជាប់ជាប្រចាំ ។

ក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នេះ ដោយរកឃើញមនុស្សចំនួន២៤នាក់ បន្ថែមទៀត បានឆ្លងជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។

គិតមកទល់ថ្ងៃនេះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៣៤០នាក់ ហើយ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya