ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ក្រសួងធនធានទឹក ៖ សូមបងប្អូនប្រុងប្រយ័ត្ន នូវបាតុភូតខ្យល់កន្ត្រាក់ ដែលអាចកើតមានក្នុងអំឡុងថ្ងៃទី៣-៤ ខែមីនា

ក្រសួងធនធានទឹក ៖ សូមបងប្អូនប្រុងប្រយ័ត្ន នូវបាតុភូតខ្យល់កន្ត្រាក់ ដែលអាចកើតមានក្នុងអំឡុងថ្ងៃទី៣-៤ ខែមីនា

ភ្នំពេញ: បើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១), ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងស្ថិតក្នុង ស្ថានភាព កម្រិតសម្ពាធទាបខ្សោយ ជាមួយនឹងការ បម្រែបម្រួលនៃទិសខ្យល់ ។ ទន្ទឹងនោះក៏ជា អន្តរកាលពីរដូវរំហើយមករដូវប្រាំងដែលអាចបង្កឲ្យ មានជាបាតុភូតកំណកក្នុងបរិយាកាស (CONDENSATION) នៅតាមតំបន់មួយចំនួន ។

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C – មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ពិសេសនៅ បណ្តាខេត្តភាគពាយ័ព្យ ។

២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C – មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
– សីតុណ្ហភាពអតិបរមា មាន ៣២-៣៥ °C – មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជនជ្រាបជាព័ត៍មាន និងយកចិត្តទុកដាក់ ប្រុងប្រយ័ត្ននូវបាតុភូតខ្យល់កន្ត្រាក់ដែលអាច កើតមានក្នុងអំឡុងថ្ងៃទី៣-៤ ខែមីនា ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya