ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ កុងតឺន័របុករថយន្តព្រូស បណ្តាលឲ្យធ្លាក់ចូលទឹកប្រឡាយ នៅភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ កុងតឺន័របុករថយន្តព្រូស បណ្តាលឲ្យធ្លាក់ចូលទឹកប្រឡាយ នៅភ្នំពេញ

ភ្នំពេញ:  កាលពី រសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅផ្លូវបេតុងវត្តព្រៃស្ពឺ ក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តកុងតឺន័រមួយគ្រឿង ខណ:កំពុងបើកបរ តាមដងផ្លូវ ស្រាប់តែកាច់ចង្កូតលែងកើត បណ្តាលឲ្យជ្រុលទៅបុករថយន្តព្រូស បណ្តាលឲ្យធ្លាក់ចូលប្រឡាយ រងការខូចខាត ។

មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BJ-6638 បើកតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រ ពណ៌សឆ្នូតក្រហម ពាក់ផ្លាកលេខភ្នំពេញ 3C-4451 បើកបញ្ច្រាសទិសគ្នា ហើយបានដាច់រ៉ូទីលចង្កូត ក៏រេមកខាងឆ្វេងដៃជ្រុលទៅបុករថយន្តព្រូស បណ្តាលឲ្យធ្លាក់ចូលប្រឡាយ រងការខូចខាត តែសំណាងដែរ ដែលមិនមានមនុស្សរងរបួស ។

សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងធ្វើការសម្របសម្រួល ដោយភាគីខាងរថយន្តកុងតឺន័រ ព្រមទទួលកំហុស ក៏ចេញថ្លៃជួសជុលទៅឱ្យភាគីរថយន្តព្រូស ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya