ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ស្គាល់​អត្តសញ្ញាណ​២​នាក់​ហើយ ករណីក្រុម​ឧក្រិដ្ឋជន​បាន​ចូល​ប្លន់ ក្នុងផ្ទះ​មួយ​កន្លែង​នៅ​បុរី​អង្គរ​ភ្នំពេញ ដោយ​រៀប​ផែនការ​ជម្រិត​យក​ប្រាក់​១​លាន​ដុល្លារ

ស្គាល់​អត្តសញ្ញាណ​២​នាក់​ហើយ ករណីក្រុម​ឧក្រិដ្ឋជន​បាន​ចូល​ប្លន់ ក្នុងផ្ទះ​មួយ​កន្លែង​នៅ​បុរី​អង្គរ​ភ្នំពេញ ដោយ​រៀប​ផែនការ​ជម្រិត​យក​ប្រាក់​១​លាន​ដុល្លារ

ភ្នំពេញ ៖ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោ​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​០១ ខែ​មិ​នា ឆ្នាំ​២០២១ នៅ​ចំណុច​វិឡា លេខ​២០ ក្នុង​បុរី​អង្គរ ភ្នំពេញ ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ករណី​ក្រុម​ឧក្រិដ្ឋជន​ចំនួន ០៤​នាក់ ដោយ​ប្រើប្រាស់​កាំភ្លើង​វែង និង​ខ្លី​ជា​ច្រើន​ដើម រៀប​គម្រោង​ចូល​ប្លន់​បា​.​ញ់​ស​ម្លា​.​ប់ និង​ចាប់ជំរិត ដែល​មាន​ទីតាំង​ក្នុង​បុរី​មួយ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​បណ្ដាល​ឲ្យ​ក្រុម​ជនល្មើស​ស្លា​.​ប់​ទាំង​៤​នាក់ នៅ​កន្លែង​កើតហេតុ​នោះ មន្ត្រី​នគរបាល ស្គាល់​អត្តសញ្ញាណ​២​នាក់​ហើយ ។

ជនសង្ស័យ ត្រូវ​បាន​មន្ត្រី​នគរបាល​កំណត់​បាន​អត្តសញ្ញាណ​២​នាក់​នោះ​រួម​មាន ៖ ទី​១. ឈ្មោះ អ៊ឹម សុវណ្ណ​រិ​ទ្ធ អាយុ​២១​ឆ្នាំ ជា​មេ​ក្លោ​ង និង​ទី​២. ឈ្មោះ​រី ពីសី អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១២៨ ផ្លូវលំ ភូមិ​ព្រែក​រង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ចំណែក​២​នាក់​ទៀត នៅ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​ទេ ។

នៅ​ក្នុង​ប្រតិបត្តិការ​សមត្ថកិច្ច​ដកហូត​កាំភ្លើង​អាកា មួយ​ដើម​, កាំភ្លើងខ្លី​២​ដើម​, ស្តុ​ត​សម្រាប់​ធ្វើ​សកម្មភាព​២​ដុំ​, ខ្សែ​រ៉ូ​ត​សម្រាប់​ចង​១​ដុំ ផង​ដែរ ។

សូម​រម្លឹក​ថា ក្រុម​ឧក្រិដ្ឋជន​បាន​ចូល​ប្លន់ ក្នុងផ្ទះ​មួយ​កន្លែង​នៅ​បុរី​អង្គរ​ភ្នំពេញ ដោយ​រៀប​ផែនការ​ជម្រិត​យក​ប្រាក់​១​លាន​ដុល្លារ​ជា​មុន ទើប​ប្លន់​សម្លាប់​ម្ចាស់ផ្ទះ​ទាំង​ប្តី​ប្រពន្ធ និង​កូនឈ្នួល​០២​នាក់​ជា​ក្រោយ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង ផ្ទាល់ បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ បាន​មុន ។ ទោះជា​យ៉ាងណា ម្ចាស់ផ្ទះ​ព្រមទាំង​សមត្ថកិច្ច មាន​សុវត្ថិភាព​ទាំងអស់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya