ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ក្រុមឧក្រិដ្ឋជនចាប់ជំរិតទារលុយ១លានដុល្លា ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បាញ់ស្លាប់ចំនួន៤នាក់

ក្រុមឧក្រិដ្ឋជនចាប់ជំរិតទារលុយ១លានដុល្លា ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បាញ់ស្លាប់ចំនួន៤នាក់

ភ្នំពេញ៖  ករណីចាប់ជំរិតនេះ​ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅចំណុច វិឡាលេខ ២០ ក្នុងបុរីអង្គរភ្នំពេញ ក្បែរផ្សារអ៉ីអន២​ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អតីតអ្នកបើកបររថយន្ត រួមគ្នាជាមួយនិងបក្ខពួក៣នាក់ទៀត បានរៀបគម្រោងចាប់ជំរិត ម្ចាស់ផ្ទះដែលជាអតីតប្រធានសាខាអគ្គិសនីខេត្តកំពង់ចាម​ ទារលុយ១លានដុល្លា​រ ប៉ុន្តែ​មិន​បានសម្រេចក៏បែកធ្លាយ​ដល់​ជនរងគ្រោះ​​ក៏ប្តឹង​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ត្រៀមខ្លួន​ជាមុនរហូតក្រុមឧក្រិដ្ឋជនប្រដាប់ដោយអាវុធចំនួន២ដើម ចូលមកដល់ក្នុងភូមិគ្រឹះ ហើយត្រូវ សមត្ថកិច្ចកងរាជអាវុធហត្ថ​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ឯក​ រ័ត្ន​ ស្រ៊ាង​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានីភ្នំពេញ​ បើកប្រតិបត្តិការបង្ក្រាបបាញ់សម្លាប់ចំនួន៤នាក់។

ក្រុមជនល្មើស ដែលត្រូវសមត្ថកិច្ចបាញ់ស្លាប់ទាំង៤នាក់នេះ​ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ដែលក្នុងនោះ មានម្នាក់ ដែលគេស្គាល់ថា ជាអតីតអ្នកបើករថយន្តឲ្យម្ចាស់ផ្ទះ។ ចំណែក ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ប្រាប់ថា​ មានឈ្មោះ ម៉ៅ ហួរ អាយុ ៥៨ឆ្នាំ ជាអតីតប្រធានសាខាអគ្គិសនី ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានឲ្យដឹងថា មានជនល្មើស មានគ្នា៤នាក់​ ក្នុងនោះ មានម្នាក់ជាអតីតអ្នកបើកបរឲ្យជនរងគ្រោះដែលជាអតីតប្រធានសាខាអគ្គិសនីខេត្តកំពង់ចាម​ ហើយនៅពេលដែលជនសង្ស័យបានលាឈប់ពីការងារ​ រួច​បានរៀបចំគម្រោងចាប់ជំរិត លុយចំនួន១លានដុល្លារ ពីជនរងគ្រោះតែម្តង ។

ប្រភពដដែល​ បន្តថា​ នៅក្នុងសកម្មភាពនោះជនសង្ស័យក៏បានទៅ ទាក់ទងអ្នកបើក រថយន្តរបស់ជនរងគ្រោះ​ ដែលជាអ្នកមកធ្វើការក្រោយ ហើយក៏បានបែកធ្លាយ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញត្រៀមចាំអស់រយៈពេល ៤ថ្ងៃមកហើយ ។ នៅពេលដែលជនសង្ស័យជិះរថយន្តមួយគ្រឿង ចូលទៅដល់ក្នុងផ្ទះជនរងគ្រោះ​ រួច​ចាក់សោពីក្នុង ភ្លាមនោះកម្លាំងកងរាជអាវុធហត្ថ ដែលត្រៀមចាំនៅខាងលើ ក៏បាញ់ប្រហារទៅលើជនសង្ស័យ ៤នាក់នេះ​ បណ្ដាលឲ្យស្លាប់​នៅក្បែររបង​ ដោយនៅក្បែរខ្លួន មានកាំភ្លើងអាការមួយដើម​ និងកាំភ្លើងខ្លី២ដើមផងដែរ។

ជនសង្ស័យទាំង៤នាក់​ បានត្រូវគ្រាប់កាំភ្លើងជាច្រើនគ្រាប់ និងទ្វារធ្លាយទៅដោយគ្រាប់កាំភ្លើង។​ ទោះបីជាយ៉ាងណា សមត្ថកិច្ចជំនាញពុំទាន់ផ្តល់ព័ត៌មានលំអិតណាមួយជំវិញ ការបង្ក្រាបក្រុមចាប់ជំរិតនេះនៅឡើយទេ។

ប្រភពព័ត៍មាន​ពីមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ​ បានឲ្យដឹងថា តាមដំណើររឿងបឋម! ជនល្មើសមានគ្នា៥នាក់ ក្នុងនោះមាន ២នាក់ ជាអ្នកស្នាក់នៅធ្វើការ និងធ្លាប់បើកឡានឲ្យជនរងគ្រោះ ប៉ុន្តែបានលាឈប់។ ក្រោយមកជនល្មើសទាំង ២នាក់ហ្នឹង បានមកសុំជនរងគ្រោះនៅវិញ ប៉ុន្តែជនរងគ្រោះមិនព្រមឲ្យនៅ ទើបជនល្មើសម្នាក់បែកគំនិត ក៏រៀបផែនការចាប់ជំរិត និងប្លន់តែម្តងដោយរកបានបក្ខពួក៣នាក់ថែមទៀត។ សំណាងល្អម្នាក់ក្នុងចំណោម ២នាក់នេះ បានក្បត់គ្នាវា និងមិនព្រមចូលសកម្មភាពជាមួយ ក៏រាយការណ៍ទៅជនរងគ្រោះ និងសមត្ថកិច្ច រហូតអាវុធហត្ថបានត្រៀមកម្ចាត់៣ថ្ងៃមុនមកម្ល៉េះ។ ជនល្មើសទាំងនេះជាជនជាតិខ្មែរ មានកាំភ្លើងខ្លី២ដើម និងអាកាមួយដើម។ ដោយឡែក អត្តសញ្ញាណជនរងគ្រោះមិនទាន់ស្គាល់នៅឡើយទេ។ តាមសេចក្តីសន្និដ្ឋានជំហានដំបូង ក្រុមជនល្មើសប្រុងប្លន់ និងជំរិតទឹកប្រាក់ ១លានដុល្លារ!៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya