ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល! មន្ត្រីនគរបាលខេត្តព្រៃវែងម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន កំពុងរត់គេចខ្លួន ខណៈកូនដៃម្នាក់ ត្រូវPMចាប់បាន

ភ្ញាក់ផ្អើល! មន្ត្រីនគរបាលខេត្តព្រៃវែងម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន កំពុងរត់គេចខ្លួន ខណៈកូនដៃម្នាក់ ត្រូវPMចាប់បាន

(ព្រៃវែង)៖  មន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តព្រៃវែងម្នាក់ ដែលមុខសញ្ញាជួញដូរគ្រឿងញៀន

យ៉ាងសកម្ម នៅក្នុងមូលដ្ឋានក្រុងព្រៃវែង ឥឡូវកំពុងរត់គេចខ្លួន។

បន្ទាប់ពីមន្ត្រីកងរាជអាវុធហត្ថខេត្តព្រៃវែងបញ្ឆោតចាប់បានកូនដៃម្នាក់ ដែលជាដៃជើងលក់ថ្នាំញៀនឱ្យរូបគេ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា ជនត្រូវចោទជាប៉ូលិសរូបនោះឈ្មោះ ធឿន ចាន់រ៉ាវី ភេទប្រុសអាយុ២៩ឆ្នាំ មានទីលំនៅភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង (រត់គេចខ្លួន)។

មុខរបរជាមន្ត្រីនគរបាល ឋាន្តរស័ក្ដិអនុសេនីយ៍ឯក បម្រើការងារនៅការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តព្រៃវែង បច្ចុប្បន្ន៖ តម្រូវឱ្យធ្វើការនៅការិយល័យកងអន្តរាគមន៍តម្រួតបទបញ្ជា។

ជាប់ចោទពីបទ «ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ច្បាប់ស្ដីពីការ ត្រួតពិនិត្យគ្រឿងញៀន»។ រីឯជនត្រូវចោទម្នាក់ទៀតឈ្មោះ ស៊ិន សំណាង (ហៅប្រុក) ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅភូមិ០២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង(នៅក្នុងឃុំ)។

ជាប់ចោទពីបទ  «ប្រើប្រាស់ដោយខុសច្បាន់នូវសារធាតុញៀន តាមមាត្រា៤៥ ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន»។

ប្រភពដដែលបានឱ្យដឹងទៀតថា កាលពីថ្ងៃទី២០.០២.២០២១សមត្ថកិច្ចPMខេត្តព្រៃវែង បានបញ្ឆោតធ្វើជាធ្នាក់ទៅទិញថ្នាំញៀនពីឈ្មោះ ស៊ិន សំណាង ដែលជាអ្នកជួញដូរថ្នាំញៀន។

លុះដល់ថ្ងៃទី២១.០២.២០២១ ទើបឈានដល់ការឃាត់ខ្លួនឈ្មោះ ស៊ិន សំណាង នៅភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។ ក្រោយឃាត់ខ្លួនឈ្មោះ ស៊ិន សំណាង បានសារភាពថា៖ ខ្លួនលក់ថ្នាំឱ្យឈ្មោះ ធឿន ចាន់រ៉ាវី គឺ១កញ្ចប់តម្លៃ៤០.០០០៛។

បន្ទាប់ពីកូនដៃឈ្មោះ ស៊ិន សំណាង ត្រូវPMចាប់ ហើយរូបគេនឹងឆ្លើយពាក់ព័ន្ធមកលើខ្លួន! ស្រាប់តែឈ្មោះ ធឿន ចាន់រ៉ាវី ហាក់ដឹងខ្លួនបានរត់គេចបាត់តែម្ដង។

ជនត្រូវចោទឈ្មោះ ស៊ិន សំណាង កំពុងជាប់ឃុំនៅពន្ធនាគារខេត្ត។ រីឯជនត្រូវចោទឈ្មោះ ធឿន ចាន់រ៉ាវី កំពុងរត់គេចខ្លួន ។

ប៉ុន្តែត្រូវបានលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង។ ធ្វើលិខិត១ច្បាប់ រាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជ្រាបជាព័ត៌មាននិងចាត់ការតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya