ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ

ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ

បាត់ដំបង  ៖ តាមការអះអាងរបស់ប្រជាពលរដ្ឋ​ក្នុងភូមិព្រៃផ្តាច់ បានឲ្យដឹងថា ឈ្មួញប្រើគ្រឿងចក្រជីករណ្តៅដី និងដឹកជញ្ជូនអាចម៍ដីធ្វើអាជីវកម្មប្រមាណ២០ថ្ងៃមក ហើយដោយគេចាប់ផ្តើមធ្វើសកម្មភាពតាំងពីព្រលឹមទាល់ព្រលប់។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏ដូចជា

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ​ចាត់វិធានការផ្អាកអាជីវកម្មរណ្តៅដីក្នុងភូមិព្រៃផ្តាច់ ឃុំអូរតាគី ជាបន្ទាន់។ បើតាមប្រភពពីមន្ត្រីក្នុងមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង បានបង្ហើបឲ្យដឹងថា អាជីវកម្មរណ្តៅដីក្នុងភូមិព្រៃផ្តាច់ ឃុំអូរតាគី​ នោះ​មិនទាន់មានលិខិតអនុញ្ញាតនៅឡើយ​ទេ។

ប្រភពពីប្រជាពលរដ្ឋក្នុងភូមិព្រៃផ្តាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានឈ្មួញប្រើគ្រឿងចក្រជីករណ្តៅដីធ្វើអាជីវកម្មក្នុងជម្រៅជាង១០ម៉ែត្រ ហើយដឹកជញ្ជូនអាចម៍ដីយ៉ាងពេញបន្ទុក ដោយមិនទាន់ឃើញមន្ត្រីមន្ទីរពាក់ព័ន្ធនិងមន្ត្រីអាជ្ញាធរ មូលដ្ឋានចាត់វិធានការទប់ស្កាត់នៅឡើយទេ។ ប្រភពខ្លះបានឲ្យដឹងថា ទាល់តែមាន ការបើក ដៃពីសំណាក់ប្រធានការិយាល័យរ៉ែនិងថាមពលស្រុកថ្មគោល ព្រមទាំងលោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង ទើបឈ្មួញអាចជីករណ្តៅដីធ្វើអាជីវកម្មក្នុងភូមិព្រៃផ្តាច់ ឃុំអូរតាគី យ៉ាងរលូន។

ប្រភពស្និទ្ធនឹងលោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង ​បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក អ៊ាន មាឃ ព្រមទាំងថាមពលក្នុងស្រុកថ្មគោល ទេនោះគឺ អាជីវកម្មរណ្តៅដីអត់ច្បាប់មិនអាចប្រព្រឹត្តទៅបានឡើយ។ ប្រភពខ្លះបានឲ្យដឹងថា រណ្តៅដីអត់ ច្បាប់អនុញ្ញាតនៅក្នុងស្រុកថ្មគោល និងស្រុកសង្កែជាដើមគឺជាប្រភពចំណូលរបស់លោក អ៊ាន មាឃ និងមន្ត្រីក្រោមឱវាទតាមបណ្តាស្រុកទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ហេតុនេះលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល គួរពិនិត្យឡើងវិញខ្លះផងព្រោះលោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង តែងតែឆ្លើយថាមិនដឹង ក្នុងខណៈដែលឈ្មួញធ្វើអាជីវកម្មរណ្តៅដីយ៉ាងសុខស្រួល៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya