ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ជនសង្ស័យម្នាក់ ធ្លាប់ជាប់គុក៣លើក ករណីឆក់កាបូបលុយ ជាង១ម៉ឺនដុល្លារពីនារីម្នាក់ នៅភ្នំពេញ

ឃាត់ជនសង្ស័យម្នាក់ ធ្លាប់ជាប់គុក៣លើក ករណីឆក់កាបូបលុយ ជាង១ម៉ឺនដុល្លារពីនារីម្នាក់ នៅភ្នំពេញ

ភ្នំពេញ: កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២១  កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងចាប់យកម៉ូតូចំនួន០២គ្រឿង ដែលមួយគ្រឿងជា មធ្យោបាយជិះធ្វើសកម្មភាព ពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយសារ ការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចមុខភោជនីយដ្ឋានឫស្សីផ្អែម ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង០៤ និង៣០ នាទី បញ្ជូនទៅការិយាល័យ ចាត់ការតាមនីតិវិធីមាន៖

ជនសង្ស័យឈ្មោះ សេង វ៉ាន់ធី ហៅ ធីហើម ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខអា០៦ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ លេខតួ លេខម៉ាស៊ីន ៥៨៨០៩៤១ ពាក់ផ្លាកលេខ ភ្នំពេញ ១IN-០៤០៧ ចំនួន០២ គ្រឿង ជាមធ្យោបាយជិះធ្វើ

សកម្មភាព ,ម៉ូតូម៉ាកហុងដាស្កុបពីអាយ ពណ៌ស ស៊េរីឆ្នាំ២០២០ លេខតួ លេខម៉ាស៊ីន

៨២០២៨៩៤ ពាក់ផ្លាកលេខ ភ្នំពេញ ១IO-៤៤១៤ ។ ចំណែកជនរងគ្រោះឈ្មោះ ហេង ស្រីមុំ ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់ដូរ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ៤១ ផ្លូវលំ ភូមិព្រៃលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សម្ភារ:បាត់បង់៖ កាបូបចំនួន០១ ,ប្រាក់ដុល្លារចំនួន ១៤,៣០០ដុល្លារអាមេរិក (មួយម៉ឺនបួនពាន់បីរយដុល្លារអាមេរិក) ,ខ្សែកមួយខ្សែ , ទូរស័ព្ទដៃម៉ាកអាយហ្វូនមួយគ្រឿង និងសៀវភៅធនាគារចំនួន០១ ក្បាល ។

ជនសង្ស័យឈ្មោះ សេង វ៉ាន់ធី ហៅធី ហៅពៅ ហៅធីហើម គឺជាមុខសញ្ញាដែលប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស យ៉ាងសកម្ម និងច្រើនករណីក្នុងរាជធានីភ្នំពេញកន្លងមក ហើយធ្លាប់ជាប់ពន្ធនាគារចំនួន០៣លើក មកហើយគឺនៅក្នុងឆ្នាំ២០១៣,២០១៥និង២០១៩ ។

ហេតុការណ៍: កាលពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០ នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចមុខភោជនីយដ្ឋានឫស្សីផ្អែម ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូចំនួន០២ គ្រឿង គឺនៅពេលជនរងគ្រោះជិះម៉ូតូកង់បី មកដល់ចំណុចកើតហេតុខាងលើ ពេលនោះជនសង្ស័យ បានឃើញក៏ជិះម៉ូតូចូលទៅជិត ហើយធ្វើសកម្មភាពឆក់យកកាបូប ពីជនរងគ្រោះបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់អស់ ។  ជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya