ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ក្មេងប្រុសម្នាក់ លង់ទឹកក្នុងអាងទឹកក្បាលឆាយ  នៅព្រះសីហនុ

ក្មេងប្រុសម្នាក់ លង់ទឹកក្នុងអាងទឹកក្បាលឆាយ  នៅព្រះសីហនុ

ក្រុងព្រះសីហនុ-  ក្មេងប្រុសម្នាក់បានលង់ទឹកក្នុងអាងទឹកក្បាលឆាយ ម្តុំខាងក្រោយសាលា សង្កាត់លេខ១ ក្រុងព្រះសីហនុ ហើយបាត់ខ្លួន កាលពីរសៀលថ្ងៃ២៨កុម្ភៈ២០២១ បច្ចុប្បន្នបានស្លាប់ហើយ ក្នុងនោះសមត្ថកិច្ចនិងក្រុមគ្រួសារ សាច់ញាតិបានស្វែងរកឃើញ សាកសពក្មេងប្រុសរងគ្រោះនៅវេលាថ្ងៃត្រង់ថ្ងៃ០១មិនា២០២១ ក្នុងទឹកកន្លែងកើតហេតុ។

សមត្ថកិច្ចបញ្ជាក់ថា ក្មេងរងគ្រោះឈ្មោះ ផល ចំរ៉ុង ភេទប្រុស អាយុ០៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅជាមួយគ្រួសារក្នុងបន្ទប់ជួលក្បែររោងចក្រសាន់វ៉ា ក្រុម៣៥ ភូមិ៣ទំនប់រលក សង្កាត់១ ក្រុងព្រះសីហនុ ឪពុកឈ្មោះវង្ស សុភណ្ឌ័ អាយុ៣៥ឆ្នាំ មុខរបរកម្មករ ម្ដាយឈ្មោះស៊ីម អៀច អាយុ២៧ឆ្នាំ មុខរបរ កម្មការីនី។ ចំពោះមូលហេតុតាមការអះអាងពីសាច់ញាតិប្រាប់សមត្ថកិច្ចថា កើតឡើងពេលឪពុកម្ដាយ នាំកូនប្រុសនោះ ទៅរាវលៀសក្នុងទឹក រួចពួកគាត់ឡើងមក ហូបបាយលើគោក ពេលហូបបាយហើយចុះទៅវិញស្រាប់តែបាត់កូនតែម្ដង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya