ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីគ្រឿងញៀន ដកហូតបានកាំភ្លើងអាកា៤៧ មួយដើម  នៅកណ្តាល

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីគ្រឿងញៀន ដកហូតបានកាំភ្លើងអាកា៤៧ មួយដើម  នៅកណ្តាល

ខេត្តកណ្ដាល : នៅចំណុចភូមិស្ពានទម្លាប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាឮ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២១ បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ២នាក់ គឺ១-ឈ្មោះ ម៉ុន រ៉េត ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិអន្លង់ចំណារ ឃុំចាន់សែន ស្រុកឧដុង្គ (មុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួន)  ។
២-ឈ្មោះ ស៊ឹម គឹមហ៊ុល ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិស្ពានទម្លាប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។
សមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន៣កញ្ចប់ (២មធ្យម និង១ធំ) , ជញ្ជីងថ្លឹងគ្រឿងញៀន១ , ម៉ូតូ ១គ្រឿង , ទូរស័ព្ទដៃ២គ្រឿង , កាំភ្លើង AK47 ស្វាយបត់១ដើម, បង់១, គ្រាប់ ១៧គ្រាប់ , អាវុធកែច្នៃ១ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya