ភ្នំពេញ៖ នាយមោកនិងម៉ាងយើងបានអង្គុយជិតកន្លែងធ្វើការ របស់មន្រ្តីគយញ៉េះនិងគយទូត ហើយបានឮមន្រ្តីគយនិង អ្នករត់ការនិយាយគ្នាថា មេគយច្រកទ្វារជ្រៃធំ ខេត្តកណ្តាល កំពុងកិបកេងលុយរដ្ឋដាក់ហោប៉ៅសម្បើមដៃ ណាស់ រីឯមេគយខេត្តបន្ទាយមានជ័យ គាត់កំពុងឲ្យប្អូនស្រីរបស់គាត់់ធ្វើជារាជិនី រត់ការទំនិញខុសច្បាប់និងរត់ ពន្ធទំនិញខុសច្បាប់ចូលមកក្រុងភ្នំពេញ ដោយខ្លួនឯង ដោយមន្រ្តីគយញ៉េះនិងគយទូត តាមផ្លូវជាតិលេខ៥ គ្រប់ខេត្តមិនហ៊ានប៉ះពាល់ទំនិញរបស់ រាជិនី នោះទេ Sic។
គេនិយាយថា លោកមួង ដារ៉ា មេគយញ៉េះច្រកទ្វារជ្រៃធំ បាននិងកំពុងកិបកេងលុយរដ្ឋដាក់ហោប៉ៅក្រោម រូបភាពក្រូមេឯកសារពីបង់ពន្ធច្រើនមកតិច ហើយទំនិញខ្លះទៀតមិនបាច់បង់ចូលរដ្ឋទេ គឺបង់លុយចូលហោប៉ៅ គាត់ គឺចប់។ គេនិយាយទៀតថា ទំនិញត្រូវបង់ពន្ធចូលរដ្ឋគ្រប់សារពើទាំងអស់ ត្រូវបាត់បង់ចំណូលប្រមាណ ៧០%។ លុយ ៣០% ដែលបង់ចូលរដ្ឋគឺបានមកពីឈ្មួញតូចតាចនិងមិនស្គាល់ចិត្តថ្លើមគ្នាប៉ុណ្ណោះ។
ការបន្ទាប ពន្ធ ការឃុបឃិតជាមួយឈ្មួញធំគឺជារឿងមួយ តែរឿងមួយទៀត គឺលោកមួង ដារ៉ា នេះឲ្យគេនំាមាន់ ទា ជ្រូក ដែលខូចគុណភាពចូលពិសេសគឺត្រី។ ការនំាចូលទាំងនោះគឺមិនបានយកចំណូលចូលរដ្ឋទេ គឺយកដាក់ហោប៉ៅ ផ្ទាល់ខ្លួន រួចនិយាយប្រាប់កូនចៅថា «អញយកទុកគ្រាន់ចាយវាយពេលឃោសនាបោះឆ្នោត»។ រឿងលោកមួង ដារ៉ា នេះយកទុកម្តុំសិនចុះ ចាំលេខក្រោយបន្តទៀត។
នៅឯខេត្តបន្ទាយមានជ័យ ឯណោះវិញ លោកមេគយទូតឈ្មោះថោង សុខំាភូ បានបណ្តែតបណ្តោយឲ្យប្អូនស្រីឈ្មោះថោង គឹមឡេង រកស៊ីទំនិញគេចពន្ធចូលតាមច្រកទ្វារប៉ោយប៉ែត ច្រករបៀងផ្សេងៗទៀត យ៉ាង អនាធិបតេយ្យ គ្មាននរណាហ៊ានចាប់នោះទេ ព្រោះឈ្មួញស្រីរាជិនី ថោង គឹមឡេង យកបងប្រុសបង្កើតជាមេ គយទូត ប្រចំាខេត្តបន្ទាយមានជ័យ ធ្វើជាខ្នងបង្អែក។
ដូច្នេះហើយមន្រ្តីគយឈរជើងតាមប៉ុស្តិ៍ តាមផ្លូវឲ្យតែ ឃើញក្បាលឡានទំនិញរបស់ រាជិនី ថោង គឹមឡេង គឺនំាគ្នាដកថយអស់ ព្រោះបើហៅឈប់ទៅ ខ្លាចអស់បុណ្យ ស័ក្តិឬខ្លាចលែងបានឈរជើងនៅតាមគោលដៅបន្តទៀត។ គេនិយាយថា ទំនិញគេចពន្ធនំាចូលពីប្រទេសថៃ រួចមកបង់ពន្ធខ្យល់នៅកន្លែងនំាចូលពីប្រទេសថៃ រួចមកបង់ពន្ធខ្យល់នៅកន្លែងគយមិនដល់ ៥%ទេ គឺសល់ ៩៥% គេចែកគ្នា ចាយជាមួយបងបង្កើត។
គេនិយាយទៀតថា ថោង គឹមឡេង នេះមិនត្រឹមតែរកស៊ីទំនិញគេចពន្ធខ្លួនឯងទេ គឺមានជំនាញមួយទៀតគឺរត់ ការឲ្យឈ្មួញដទៃ ព្រោះមេគយជាបងប្រុសស្រាប់ ចង់ជួបម៉ោងណាក៏បានដែរគឺមិនពិបាកទេ។ ដូច្នេះហើយបាន ជាសព្វថ្ងៃនេះ ឈ្មួញភាគច្រើនទៅរណបជាមួយរាជិនី មេឈ្មួញ ថោង គឹមឡេង នោះ ដើម្បីសុំរស់។ បើនរណា មិនទៅរណបទេ គឺទំនិញនំាចូលច្បាស់ជាត្រូវលោកមេគយទូត ថោង សុខំាភូ ចាប់មិនខានឡើយ។
គេនិយាយថា លោកថោង សុខាំភូ បើអ្នករកស៊ីផ្សេងគឺគាត់ធ្វើតាមច្បាប់ តែសំរាប់ប្អូនស្រី និងបក្សពួកគាត់វិញ គឺយល់យោគស្ទើរតែមិនបង់ពន្ធចូលរដ្ឋផង រួចថែមទាំងជួយអន្តរាគមន៍ជួយសម្រួលគយតាមផ្លូវជាតិលេខ៥ នានាផងដែរ។
នាយមោកនិងនាយម៉ាងយើងឆ្ងល់ណាស់ តើទង្វើរបស់លោកមួង ដារ៉ា និងលោកថោង សុខំាភូ បណ្ឌិត ប៉ែន ស៊ីម៉ន បានជ្រាបដែរឬអត់? ពិសេសមានរាជិនី ថោង គឹមឡេង ដ៏ល្បីល្បាញម្នាក់ទៀត ដែលឃុបឃិតបំបាត់ ពន្ធចូលរដ្ឋក្នុងមួយខែៗរាប់ពាន់លានរៀល។
គេបន្តថា ឈ្មួញរកស៊ីនំាចូលទំនិញខុសច្បាប់បាន គឺមកពីមេគយ ប្រចំាច្រកទ្វារនីមួយៗបើកដៃ។ ចុះប៉ូលិសសេដ្ឋកិច្ចខេត្ត ក្រសួងបាត់ទៅណាអស់ហើយបានជាមិនឃើញចាប់ ឡានរបស់ ថោង គឹមឡេង នោះផងទៅឬមួយត្រូវដងត្រូវផ្លែគ្នាអស់ហើយ? បើស្រុកខ្មែរយើងមានមន្រ្តីគយ របៀបនេះច្រើនពិតជាមានមោទនភាពជាតិណាស់ ហេស!ហេ!៕ ដោយ៖ តាបណ្ឌិត