ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់

ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់

មានឡានជាមធ្យោបាយដឹកឈើជិត១០គ្រឿង ប្រភេទកង់៦ និងកង់១០

មានឡានស្ទួច២គ្រឿង (តូចមួយគ្រឿងធំ១គ្រឿង)

ដឹកឈើចម្រុះ មានឈើអារ ឬឈើក្រហម, ឈើឈ្លីក,ឈើធ្នង់, ឈើម្រិញ,ឈើរាជកុល

មានដេប៉ូឈើ ស្របច្បាប់១កន្លែង នៅភូមិត្រពាំងគីន ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ប្រមូលទិញឈើនៅតំបន់ជាំ ក្នុងឃុំតាសាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់

ឈើអារ ឈើក្រហមដឹកចូលដេប៉ូ នៅភូមិត្រពាំងគីន ដេប៉ូស្របច្បាប់របស់ខ្លួន

ឈើធ្នង់, ឈើម្រេញ,ឈើរាជកុល ដាក់ចូលកុងតឺន័រ ដឹកទៅខេត្តព្រះសីហនុ

ខ្លួនជាឈ្មួញឈើ ជាជនស៊ីវិល តែជិះឡាន ម៉ាកត្រាយតុន ពាក់ស្លាកលេខ (ខម)

អតីតមេឈ្មួញឈើនៅខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ដឹកឈើឆ្លងទៅវៀតណាម

១០មានមេការជិះឡាន Camary ឆ្លាមពណ៍ត្រីឆ្លូញ ជិះមើលផ្លូវ ដើម្បីបញ្ជាឡានដឹកឈើចេញពីសំរោង ពីតំបន់ជាំ ឃុំតាសាល និងឃុំត្រពាំងជោ

១១សមត្ថកិច្ចមានភារកិច្ចបង្ក្រាបឈើ ត្រូវ (ណុប ឌី)ហៅប៉ាវផឹកស៊ីមិនរើសថ្ងៃ

១២មានផ្ទះសំណាក់(ហេងលាភ ឱរ៉ាល់) សម្រាប់ទុកឡានឃ្លុបចំណុះ ២តោនកន្លះជាច្រើនគ្រឿងសម្រាប់ជញ្ជូនឈើប្រណិតដាក់ចូលទូកុងតឺន័រ

១៣មុខសញ្ញាសមត្ថកិច្ច អាជ្ញាធរ ជំនាញ ជាច្រើនស្ថាប័ន ចាំយកលុយក្បាលឡាន ដាក់ខែ មានអត្តសញ្ញាណហើយ

១៤យប់នេះដឹកឈើចេញពីសំរោង តាមរយះឡានស្ទួច៥តោន , តែខាងបរិស្ថានទូរស័ព្ទអោយចូលជ្រកលាក់ខ្លួនសិន ខណះមានអ្នកដឹងរឿង ជៀសវាង បែកពាងប្រហុកទាំងអស់គ្នា

១៥ឡានកង់១០កំពុងចូលទៅលើកឈើនៅសំរោង ដែលមានចំងាយតែជាង១០គីឡូម៉ែត្រពីផ្លូវបំបែក (យាយទេ ទឹកពុះ) តែផ្អាកខណះមានដំណឹងមិនល្អយប់នេះ

១៦យប់ម្សិលមិញដឹកឈើអារ ឬឈើក្រហម២ឡាន ប្រកបដោយសុវត្ថិភាព

១៧យប់នេះ ៥០បូក៥០ ចង់ដឹកផង ព្រលឹងចុងសក់ផង

១៨កាលពីរសៀលម៉ោង៤ជិត៥ថ្ងៃទី២៨ ខែកុម្ភៈ (ណុប ឌី)ជិះឡានត្រាយ តុន ចេញពីខេត្តទៅស្រុកឱរ៉ាល់

១៩សមត្ថកិច្ចបង្ក្រាបឈើ ក្លាយជាដៃគូស៊ីផឹកជាមួយគ្នាទៅហើយ (ចាំបើកគ្របអាប៉ោងប្រាប់)អោយមេៗខាងលើដឹង

២០សមត្ថកិច្ចយកលុយក្បាលឡានច្រើន បើឈើធ្នង់ ឈើឈ្លីក ឈើម្រេញ លើកលែងតែឈើក្រហម ឬឈើអារ យកតាមហាងឆេងធម្មតា

២១ចាំសរុបបន្តទៀត ……ពេលក្រោយ…….!

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya