ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ ឡានបុកឡាន បណ្ដាលឲ្យមនុស្សស្លាប់១ រងរបួស ៣នាក់ ស្រុកជីក្រែង  នៅសៀមរាប

គ្រោះថ្នាក់ចរាចរណ៍ ឡានបុកឡាន បណ្ដាលឲ្យមនុស្សស្លាប់១ រងរបួស ៣នាក់ ស្រុកជីក្រែង  នៅសៀមរាប

សៀមរាប: កាលពី រសៀលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតលើផ្លូវជាតិលេខ៦ ភូមិថ្នល់ ឃុំល្វែងឫស្សី ស្រុកជីក្រែង​ ខេត្តសៀមរាប។

រថយន្តដឹកសាំងក្រុមហ៊ុនមួយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 4A-1331។
រថយន្ត ដឹកជី ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5880។

ករណីនេះ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួស ៣នាក់ រួមមាន៖
1.ឈ្មោះ តុលា ភេទប្រុស អាយុ ៣៥ឆ្នាំ (ស្លាប់) មានទីលំនៅរាជធានីភ្នំពេញ អ្នកបើកបររថយន្តដឹកសាំង។
2.ឈ្មោះ ហង់ សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំ អ្នកបើកបររថយន្តដឹកដី (របួសធ្ងន់) ទីលំនៅភូមិទះលព្រហា ឃុំជ២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
3.ឈ្មោះ លឹម ប៊ុនធី ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា របួសស្រាល។
4.ឈ្មោះ សៀវ ឡុង ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅរាជធានីភ្នំពេញ របួសស្រាល។

សមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំណែកសព ធ្វើកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya