ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល! ជនសង្ស័យ២នាក់ កាប់បុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់​  រួចប្លន់យកម៉ូតូ  នៅភ្នំពេញ

ភ្ញាក់ផ្អើល! ជនសង្ស័យ២នាក់ កាប់បុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់​  រួចប្លន់យកម៉ូតូ  នៅភ្នំពេញ

ភ្នំពេញ​ ៖​ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមីនា​ ឆ្នាំ២០២១ បុរសម្នាក់បានឈប់ម៉ូតូនិយាយទូរស័ព្ទ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីម មួយគ្រឿងប្រដាប់ដោយដាវសាំម៉ូរ៉ៃមកកាប់ពីក្រោយជាច្រើនដាវ បណ្តាលឲ្យរងរបួសធ្ងន់រួចប្លន់យកម៉ូតូទៅបាត់ដោយសុវត្តិភាព​ ​ នៅចំណុចជិតក្លឹបសេះមាស​ តាមបណ្តោយវិថីចោមចៅ​ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះ កាន់​ កុសល​ ភេទប្រុសអាយុ២៤ឆ្នាំ​ មានស្រុកកំណើតនៅស្រុកទ្រាំង​ ខេត្តតាកែវ។​ រីឯម៉ូតូដែលជនសង្ស័យប្លន់យកនោះម៉ាកBEAT ពណ៌សលាយខៀវ​ ពាក់ស្លាកលេខភ្នំពេញ 1HN -8376 ។

​ មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម្នាក់ឯងតាមបណ្តោយវិថីចោមចៅ​ ខណៈមកដល់ ចំណុចកើតហេតុក៏ឈប់និយាយទូរស័ព្ទ​ ភ្លាមនោះស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ ហុងដាឌ្រីមសង់មិនចាំស្លាកលេខមកពីក្រោយប្រដាប់ដោយដាវក៏កាប់ប្រហារទៅលើរូបគាត់

បណ្តាលឲ្យរងរបួសធ្ងន់រួចប្លន់យកម៉ូតូគេចខ្លួនបាត់ស្រមោល ​ ។  ​ ជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងភ្លាមៗនោះទេ​ ដោយរូបគាត់បានទៅមន្ទីរពេទ្យ ដែលនៅក្បែរនោះដើម្បីព្យាបាលរបួស​ ៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya