ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ​សាកសព​បុរស​ម្នាក់ ត្រូវ​ភ្លើង​ឆេះ​ខ្លោច សង្ស័យ​ករណី​ឃាតកម្ម​  នៅកំពង់ស្ពឺ

ប្រទះឃើញ​សាកសព​បុរស​ម្នាក់ ត្រូវ​ភ្លើង​ឆេះ​ខ្លោច សង្ស័យ​ករណី​ឃាតកម្ម​  នៅកំពង់ស្ពឺ

កំពង់ស្ពឺៈ  កាលពី​ថ្ងៃទី​២៨ ខែ​កម្ភៈ ឆ្នាំ​២០២១​ សាកសព​បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ​ត្រូវ​ភ្លើង​ឆេះ​ខ្លោច ត្រង់ចំណុច​អូរ​ដង្កោ​ល ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ  ។​

ប្រជាពលរដ្ឋ រាយការណ៍ តាមរយៈ​ទូរស័ព្ទ​ថា នៅ​ចំណុច​អូរ​ដង្កោ​ល ស្ថិតនៅ​ក្នុងភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច បាន​ប្រទះឃើញ​សាកសព មិន​ស្គាល់ អត្តសញ្ញាណ​ម្នាក់​។​

​បុរស​ម្នាក់ មាន​អាយុ​ប្រហែល ៣៨ ឆ្នាំ ដោយ​មិនដឹង​មូលហេតុ ត្រូវ​ភ្លើង​ឆេះ​ស្លាប់ នៅនឹងកន្លែង ហើយ​នៅ​ជិត​សព ជនរងគ្រោះ មាន​ដែក​ពី​កំណាត់ និង​ចង្ក្រាន​អិដ្ឋ ស្ថិតនៅ​ចំងាយ ៧០ ម៉ែត្រ​។​  សមត្ថកិច្ច​ខេត្ត កំពុង​ស្រាវជ្រាវ និង​រក​មូលហេតុ នៃ​ការស្លាប់ និង​ស្រាវជ្រាវ រក​សាច់ញាតិ ក្រុមគ្រួសារ មក​យក​សព ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya