ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ចូលលួចសម្ភារៈក្នុងផ្ទះសន្តិសុខ ឆែកកាមេរ៉ាមើល  នៅកណ្តាល

ឃាត់ខ្លួនជនសង្ស័យម្នាក់ ចូលលួចសម្ភារៈក្នុងផ្ទះសន្តិសុខ ឆែកកាមេរ៉ាមើល  នៅកណ្តាល

កណ្ដាល: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី ២៦ ខែកុម្ភ: ឆ្នាំ២០២១ ករណីអំពើលួចសម្ភារចំណុចផ្ទះគ្មានមនុស្សនៅ ភូមិព្រែក សំរោង១សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ផាន់ ធី ភេទប្រុស អាយុ២៧ឆ្នាំទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសន្តិសុខ។

ជនសង្ស័យឈ្មោះ លី ប៉ាវ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖អាវយឺតដៃខ្លីពណ៌សមានរូបមនុស្សប្រុសនិងមនុស្សស្រីនៅផ្នែកខាងមុខ(អាវរបស់ជនសង្ស័យពាក់ធ្វើសកម្មភាព) ។

ជនរងគ្រោះបានទុកសម្ភារ:នៅក្នុងរបងផ្ទះហើយបិទទ្វារចោលគ្មានមនុស្សនៅទេ ។ លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែជនសង្ស័យបានឡើងផ្លោះរបងចូល ទៅធ្វើសកម្មភាពលួចយកម្ភារ:ហើយគេខ្លួចបាត់។ ក្រោយកើតហេតុជនរងគ្រោះបានឆែកមើលកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យធ្វើសកម្មភាពដោយឡើងផ្លោះ របងចូលទៅធ្វើសកម្មភាពលួចសម្ភារ: ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាខ្មៅ ដើម្បីស្រាវជ្រាវរកជនសង្ស័យក្រោយពីបានទទួលបណ្តឹងរួចមក កម្លាំងបានចុះស្រាវជ្រាវតាម រយ:រូបនៅក្នុងកាមេរ៉ាសុវត្ថិភាពក៏កំណត់មុខសញ្ញាបានហើយឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍តាខ្មៅ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya