ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍  ឡាន២គ្រឿងបុកគ្នា បណ្តាលឲ្យគាបមនុស្សជាប់ក្នុងកាបីន រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល នៅភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍  ឡាន២គ្រឿងបុកគ្នា បណ្តាលឲ្យគាបមនុស្សជាប់ក្នុងកាបីន រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល នៅភ្នំពេញ

ភ្នំពេញៈ កាលពីម៉ោងជាង៣យប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១  ស្រ្តីម្នាក់និងបុរស ម្នាក់របួសធ្ងន់ដោយសារគាបជាប់ក្នុងកាប៊ីនរថយន្ត បន្ទាប់ពីបើករ ថយន្តទៅបុករថយន្តដឹកមេស៊ីម៉ង់ត៍ដែលចតចោលនៅលើផ្លូវ  ត្រង់ចំណុចខាងត្បូងសាលា កូរ៉េប្រមាណ ប្រហែល ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិភ្លូផ្អែម សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

ជនរងគ្រោះមោះ សូរ ភាព ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ចំណែកអ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនោះឡើយដោយបើករថយន្តដឹកថ្មតូចៗក្បាល

ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3F.3040កៀបជាប់រងរបួសធ្ងន់។ចំណែករថយន្តដឹក មេស៊ីម៉ង់ត៍ក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3A.8556អ្នកបើកគេច ខ្លួនបាត់។

ដំបូងឡើយមានរថយន្តដឹកមេស៊ីម៉ង់ត៍ម៉ាកហ៊ីយ៉ាន់ដាយដែលចតលើចិញ្ចើមផ្លូវ តាមបណ្ដោយផ្លូវ វិមានឈ្នះឈ្នះបែរក្បាលទៅទិសខាងជើង ។ ខណ:កំពុងតែចតក៏ស្រាប់តែមាន រថយន្តដឹកថ្មតូចៗ បើកតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ទឹសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ក៏រេចង្កូតមក ខាងស្ដាំដៃទៅបុកចំពីចំហៀងខាងឆ្វេងខាងក្រោយរថយន្តដឹកមេស៊ីម៉ង់ត៍ចំកង់ខាងក្រោយ ។ រថយន្តមិនទាន់អស់ល្បឿនបានទៅមុខប្រមាណ២០ម៉ែត្រ ក៏ររចង្កូតមកស្ដាំដៃបុកចូល មុខផ្ទះប្រជាពលរដ្ឋធ្លាក់ចូលប្រឡាយលូទឹកស្អុយបណ្តាលឲ្យរបួសស្រ្តីម្នាក់ដែលរួមដំណើរ

ជាមួយត្រូរបាន ប្រជាពលរដ្ឋទាញចេញយកទៅសង្គ្រោះភ្លាមៗ។ចំណែកឯតៃកុងគាបជាប់នៅក្នុងរថយន្តរហូតដល់ខាងសង្គ្រោះបន្ទាន់ផ្នែក 711 កងពលតូច ង70 បានមកជួយសង្គ្រោះកាត់ដែកចេញយកតែកុងដែលគាបយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យលោកសង្ឃ។  សមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យ

ចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya