ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសច្រានព័ត៌មានប្រឌិតថា នាយនគរបាលម្នាក់ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយធ្លាក់ខ្លួនពិការជើង

អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសច្រានព័ត៌មានប្រឌិតថា នាយនគរបាលម្នាក់ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយធ្លាក់ខ្លួនពិការជើង

 (ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ  នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញមកច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានប្រឌិតថា មាននាយនគរបាលម្នាក់ នៅនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ធ្លាក់ខ្លួនពិការជើង ក្រោយចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ចិន។

នាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានធ្វើការបដិសេធខ្លឹមសារដែលបានបង្ហោះខាងលើទាំងស្រុង នៅលើគណនី Facebook ឈ្មោះ Chhun Vean II និងបកស្រាយបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ជា ឧត្តម បម្រើការងារនៅក្នុងនាយដ្ឋានសន្តិសុខផ្ទៃក្នុង មានជំងឺគៀបសរសៃប្រាសាទឆ្អឹងខ្នង (Hernir Crural) និងលើសអាស៊ីតធ្ងន់ធ្ងរជាយូរមកហើយ និងថ្មីៗនេះបានបណ្តាល ឲ្យប៉ះពាល់សរីរាង្គផ្នែកខាងក្រោមចង្កេះ ធ្វើឲ្យជើងទាំងពីរស្លឹកទន់ដើរពុំរួច។

លិខិតបដិសេធដដែលនោះ បានបន្ថែមថា ដោយមានការយកចិត្តទុកដាក់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ថ្នាក់ដឹកនាំនាយកដ្ឋាន បាននាំយកថវិកា និងសម្ភារមួយចំនួន ទៅសួរសុខទុក្ខ និងផ្តល់ជូន ប៉ុន្តែបែរជាមានជនខិលខូចមួយចំនួន ក្នុងនោះ មានគណនី Facebook ឈ្មោះ Chhun Vean II បានយកព័ត៌មាននេះ ទៅផ្សព្វផ្សាយខុសការពិតទៅវិញ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ជា ឧត្តម ពុំដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ទេ និងពុំមានលក្ខខណ្ឌគ្រប់គ្រាន់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមានជំងឺប្រចាំកាយ។

នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក៏បាបថ្កោលទោសចំពោះការបង្ហោះព័ត៌មាន ដែលមានចរិតញុះញង់ខុសការពិតនេះ និងតម្រូវឲ្យម្ចាស់គណនីខាងលើ ធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈ បើមិនដូច្នោះទេ នាយកដ្ឋាននឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya