ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ស្លាប់ ខណៈបើកបរម៉ូតូទៅបុករថយន្តដឹកសសរបុកគ្រឹះ ដែលកំពុងបើកថយក្រោយ បណ្ដាលឲ្យបុរសជាអ្នកបើកម៉ូតូទៅបុកជាមួយនឹងសសរគ្រឹះ ដែលនៅលើរថយន្ត ដួលបោកក្បាលទៅលើផ្លូវស្លាប់ភ្លាមៗ  នៅកណ្តាល

បុរសម្នាក់ ស្លាប់ ខណៈបើកបរម៉ូតូទៅបុករថយន្តដឹកសសរបុកគ្រឹះ ដែលកំពុងបើកថយក្រោយ បណ្ដាលឲ្យបុរសជាអ្នកបើកម៉ូតូទៅបុកជាមួយនឹងសសរគ្រឹះ ដែលនៅលើរថយន្ត ដួលបោកក្បាលទៅលើផ្លូវស្លាប់ភ្លាមៗ  នៅកណ្តាល

ខេត្តកណ្ដាល៖ កាលពីថ្ងៃទី២៧ ខែ​ កុម្ភៈ​​ ឆ្នាំ២០២១ ត្រង់ចំណុច​ខាងមុខបុរីសិរីមង្គល ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល ។
ជនរងគ្រោះស្លាប់ឈ្មោះ ញៀម តាំងឃឹម ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល បើកបរម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៩០ ពាក់ស្លាក លេខ កណ្តាល 1X-5728។ ចំណែករថយន្តបង្កម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ​ 3E-3294 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)។
នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តម៉ាក HYUNDAI ពណ៌សពាក់ស្លាកលេខ​

ភ្នំពេញ​ 3E-3294 ដឹកសសរបុកគ្រឹះ បានថយចេញពីការដ្ឋានស្របពេលជា មួយគ្នានោះក៏មានម៉ូតូមួយគ្រឿងបើកបរ​ក្នុងទិសដៅពីជើងទៅត្បូង រួចក៏បុកចំចុងសសរ ថ្មគ្រឹះក្រោយរថយន្ត បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់បាត់បង់ជីវិតតែម្ដង ។
សមត្ថកិច្ចជំនាញក្រុងតាខ្មៅ បានចុះដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែង និងកសាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង យកទៅអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya