ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល តារាចម្រៀង​ស្រី​វ័យក្មេង​ម្នាក់  រង​នូវ​អំពើហិង្សា​ត្រូវ​មនុស្ស​មួយក្រុម​មាន​ប្រុស មាន​ស្រី​បាន​ព្រួត​គ្នា​វាយ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ (ដោះស្រាយ​គំនុំ​ចាស់)

ភ្ញាក់ផ្អើល តារាចម្រៀង​ស្រី​វ័យក្មេង​ម្នាក់  រង​នូវ​អំពើហិង្សា​ត្រូវ​មនុស្ស​មួយក្រុម​មាន​ប្រុស មាន​ស្រី​បាន​ព្រួត​គ្នា​វាយ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ (ដោះស្រាយ​គំនុំ​ចាស់)

កំពង់ស្ពឺ ៖ ប្រភពពី​មិត្តភក្តិ​សិល្បៈស្និទ្ធស្នាល​បានបញ្ជាក់​ថា ​ហេតុការណ៍​ផ្ទុះ​អំពើហិង្សា​នេះ​បាន​កើតឡើង​ស្ថិត នៅ​ភោជនីយដ្ឋាន​មួយកន្លែង​នា​ទឹកដី​ខេត្តកំពង់ស្ពឺ​ កាលពី​ ​យប់​ថ្ងៃទី​២៤ ខែកុម្ភៈឆ្នាំ​២០២១​ ខណៈដែល​បច្ចុប្បន្ន​ជន​កំពុង​ដេកសម្រាកព្យាបាល​ដោយ​សង្វេគ​បំផុត​។​

តារាចម្រៀង​ស្រី​វ័យក្មេង​ម្នាក់​ឈ្មោះ កង ឧស្សា បាន​រង​នូវ​អំពើហិង្សា​ត្រូវ​មនុស្ស​មួយក្រុម​មាន​ប្រុស មាន​ស្រី​បាន​ព្រួត​គ្នា​វាយ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បែក​ឈាម​ពេញ​ផ្ទៃមុខ​និង​ភ្នែក​ម្ខាង​។​ នៅ​យប់​ថ្ងៃកើតហេតុ​នាង​និង​ប្អូនស្រី​រួមទាំង​មិត្តភក្តិ​២​នាក់​ផ្សេងទៀត ​បាននាំគ្នា​ចូលទៅ​ញ៉ាំ​អាហារ​នៅ​ហាង​នេះ ​ដែលមាន​ទីតាំង​ម្តុំ​ផ្សា​រាត្រី​ខេត្ត​កំពង់ស្ពឺ ​លុះ​ចូល​ទៅដល់​ក៏មាន​ក្រុម​ជនសង្ស័យ​ខាងលើ​មាន​គ្នា​៥ទៅ​៦​នាក់​ កំពុង​អង្គុយ​នៅ​ទីនោះ​ដែរ​។​

នាង​បន្តថា ​ចំណោម​ក្រុម​នោះ​គឺមាន​នារី​ម្នាក់​ធ្លាប់​មាន​ជម្លោះ​ជាមួយ​ប្អូនស្រី​ខ្លួន ទើបក្រោយមក​ទៀត​ក៏​កើត​មានការ​ផ្លែផ្កា​ពាក្យសម្តី រហូត​ឈានដល់​ការបោក​កែវ​តែម្តង​។

​ បន្ទាប់មកក្រុម​បង្ក​នេះ ដែលមាន​ស្រី មាន​ប្រុស​បាននាំគ្នា​មក​ព្រួត​វាយ​នាង​និង​ប្អូនស្រី​បណ្តាល​ឲ្យ​មាន​របួសធ្ងន់​បែបនេះ​។ ​ដូច្នេះ​អ្វីដែល​នាង​ចង់បាន​នោះ​គឺ​យុត្តិធម៌​ហើយ​ស្នើ​ឲ្យ​សុំ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ជនបង្ក​មក​ទទួលខុសត្រូវ​ចំពោះ​ហិង្សា​នេះ​។​

ចំណែក​មិត្តភ័ក្ដិ​រួម​អាជីព​សិល្បៈ ម្នាក់ទៀត​បាន​រៀបរាប់​ដែរ​ថា​ ពិតជា​ខ្លោចផ្សារ​ចិត្ត​អាណិត​ដល់​ប្អូនស្រី កង ឧស្សា ខ្លាំង​ណាស់ ដែល​ត្រូវ​មនុស្ស​ប្រុស​ស្រី​មួយក្រុម​ព្រួត​គ្នា​វាយតប​នាង​យ៉ាង​ដំណំ​។​ ឥឡូវ​នាង​គ្មាន​លទ្ធភាព​ក្នុងការ​ព្យាបាល​របួស ​ដែល​កំពុង​ដេក​ឈឺ​ក្រហាយ​ស្រែក​ទ្រ​ហ៊ោ​រយំ​នៅផ្ទះ សូម​បងប្អូន​ជួយ​នាង​ផង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya