ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនជាតិចិនម្នាក់ ករណីកាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់ នៅព្រះសីហនុ

ឃាត់ខ្លួនជនជាតិចិនម្នាក់ ករណីកាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់ នៅព្រះសីហនុ

(ព្រះសីហនុ)៖  ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់ស្រាប់តែជនសង្ស័យ បានជិះរថយន្តគេចខ្លួនទៅកន្លែងស្នាក់នៅក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅអូរត្រេះ២។

ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនពាក់ព័ន្ធការកាន់កាប់ និងប្រើប្រាស់អាវុធដោយខុសច្បាប់ ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថាប្រទះឃើញជនជាតិចិននេះ មានកាំភ្លើងជាប់ខ្លួន ហើយជិះរថយន្ដមួយគ្រឿង នៅចំណុចអូរត្រេះ២ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។

ក្រោយមកកម្លាំងជំនាញបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយទទួលបានសេចក្ដីរាយការណ៍ប៉ុន្មានម៉ោង ទើបឃាត់ខ្លួនបានជនសង្ស័យ ហើយស្រាវជ្រាវបន្ដទើបរកឃើញអាវុធខ្លីមួយដើម ម៉ាក RETAY X Pro ពណ៌ខ្មៅ មានលេខសម្គាល់ 180904053 និងគ្រាប់កាំភ្លើង០៤គ្រាប់ ដែលជនសង្ស័យយកទៅលាក់ទុកក្នុងថូរផ្កា ក្នុងបរិវេណផ្ទះសំណាក់ រីឯបង់កាំភ្លើង ជនសង្ស័យបានបោះចោលក្នុងទឹកព្រែក មុនពេលសមត្ថកិច្ចឃាត់ខ្លួន។

ជនសង្ស័យដែលត្រូវបានចាប់ខ្លួននេះឈ្មោះ XIAO DI KUN អាយុ៣០ឆ្នាំ មុខរបរទិញ-លក់ឥវ៉ាន់មួយទឹក លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។ វត្ថុតាងចាប់យកបាន អាវុធខ្លី០១ដើម ម៉ាក RETAY X Pro ពណ៌ខ្មៅ មានលេខសម្គាល់180904053 និងគ្រាប់កាំភ្លើង០៤គ្រាប់។  ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya