ភ្នំពេញ: កាលពី យប់ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២១ ត្រង់ចំណុចក្បែរស្តុបផ្សារដើមគ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះដែលកំពុងមានផ្ទៃពោះចំនួន៥ខែ រួមជាមួយនិងបុរសជន
ជាតិចិន ដែលត្រូវជាប្តីបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម 1D-7363 ដែលជិះដឹកគ្នាចេញពីពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យមួយកន្លែងហើយបំណងត្រឡប់ទៅផ្ទះវិញ នៅត្រពាំងក្លឹង ។ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ទិសដៅពីស្តុបផ្សារដើមគ ឆ្ពោះទៅស្ទឹងមានជ័យ ។ លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុម មានគ្នាចំនួន២នាក់ ជិះម៉ូតូពីរគ្រឿងមិនចាំម៉ាក បានជិះតាមពីក្រោយស្ត្រីរងគ្រោះ ។ និងបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ស្ត្រីរងគ្រោះ ដែលស្ពាយចំហៀងខ្លួន តែមិនបានសម្រេច បណ្តាលឲ្យដួលរងរបួសស្រាលទាំង២នាក់ ។ ចំណែកក្រុមជនសង្ស័យក៏បានបន្ថែមល្បឿន នាំគ្នាជិះគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោលភ្លាមៗតែម្ដង ។បន្ទាប់មកក៏មានរថយន្តរបស់គ្លីនិកឯករួមជាមួយសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាល
បឹងសាឡាងបានចុះមកធ្វេីការអន្តរាគមន៍។ ប៉ុន្តែពេលនោះស្ត្រីរងគ្រោះ ដែលកំពុងមានអាការចុកឆ្អល់ក្នុងពោះ មិនព្រមឡើងរថយន្តរបស់គ្លីនិកឯក ដើម្បីឲ្យគ្រូពេទ្យធ្វើការពិនិត្យព្យាបាលនោះទេ ៕