ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » រកឃើញទីតាំង ៣ទៀត  ជាប់ពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

រកឃើញទីតាំង ៣ទៀត  ជាប់ពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

ភ្នំពេញៈ  លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌ ចុះស្រាវជ្រាវ និងបានរកឃើញទីតាំង ចំនួន ៣ ទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ   នៅ ល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

មន្រ្តីសាលាខណ្ឌដូនពេញ បានឲ្យដឹងនៅយប់ថ្ងៃទី២៦ កុម្ភៈ នេះថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ  ពេញវុធ បានចុះត្រួតពិនិត្យ និងដាក់កម្លាំងហ៊ុមព័ទ្ធ ទីតាំងចំនួន ៣ កន្លែង ក្នុងមូលដ្ឋានរបស់ខ្លួន មានដូចជាៈ ទី១-ធនាគារសហពាណិជ្ជ ( UCB ) នៅផ្លូវលេខ ១៣០ សង្កាត់ផ្សារចាស់ , ទី២-ប៉ាស៊ីហ្វីក ប៉ាស្តាកូ អេដិន និងទី៣-ផ្សារទំនើបជីបម៉ុង ស៊ូភើ ម៉ាឃីត ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រៀមសហការជាមួយ ក្រុមគ្រូពេទ្យ  ដើម្បីមកយកសំណាក ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ។

លោក សុខ  ពេញវុធ  ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ច តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់  បង្ការហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញ ពីខ្លួនយើង ត្រូវលាងសម្អាត នូវភាពកខ្វក់ជាមួយនឹងអាល់កុល ជែល ឬ សាប៊ូ និងពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវ ជាប្រចាំ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya