ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » កូនវាយសម្លាប់ឪពុក និងរបួស៣នាក់ នៅតាកែវ

កូនវាយសម្លាប់ឪពុក និងរបួស៣នាក់ នៅតាកែវ

តាកែវ: នៅថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២១ ក្រោយពីទទួលព័ត៌ពីបងប្អូនប្រជាពលរដ្ឋ ថាមានករណីហឹង្សា ១ករណី បន្ទាប់មកលោកយុគ សារ៉ាត់ អធិការ នគរបាលស្រុកបានដឹកនាំកម្លាំងជំនាញចុ:សហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលតាអូរ និងមានការចង្អុលបង្ហាញពីសំណាក់ លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្រប សម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុ:បង្រ្កាប និងចាប់ជនសង្ស័យម្នាក់ ឈ្មោ: សេន រ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីកន្លែងកំណើតភូមិ ស្លារ ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងករណីហឹង្សាដោយចេតនា ដោយជនសង្ស័យបានយក ដងចបប្រវែង១.៤០ម៉ែត្រនិងដែកជើងព្យួរខោអាវ ប្រវែង១.៣០ម៉ែត្របាន វាយទៅលើជនរងគ្រោះមានដូចខាងក្រោម ៖
ជនរងគ្រោ:ទី១ឈ្មោះ សេន ញ៉ាត អាយុ៧៧ឆ្នាំ (ត្រូវជាឪពុកបង្កើត) រងរបួសបែកក្បាលផ្នែកខាងក្រោយ(ស្លាប់នៅណឹងកន្លែង )ជនរងគ្រោ:ទី២ឈ្មោះ ប៊ុត ផាត ភេទប្រុស អាយុ៦៦ឆ្នាំ របួសដៃស្តាំដាច់ចេញឈាម ។ ជនរងគ្រោ:ទី៣ឈ្មោះ តក់ ផាន់ ភេទស្រី អាយុ៦៧ឆ្នាំ ជាជនពិការជើងត្រូវត្រគាកខាងស្តាំជាំខ្មៅ។ ជនរងគ្រោ:ទី៤.ឈ្មោះ ឈុយ ឆេន ភេទប្រុស អាយុ៥៦ឆ្នាំ វាយបំផ្លាញទ្រព្យសម្បត្តិ(ផ្ទះ)។
មូលហេតុ: ទាស់ពាក្យសំដីជាមួយឪពុក គួបផ្សំនិងផឹកស្រាស្រវឹងបាត់បង់សតិ ។
សូមបញ្ជាក់ថា ៖ ជនសង្ស័យ សេន រ៉ាន់ (ជាកូនបង្កើតជនរងគ្រោ: សេន ញ៉ាត ) ។
ករណីខាងលើសមត្ថកិច្ចកំពុងធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅកានស្នងការដ្ឋាន៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya