ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឡានបើកបុក​ម៉ូតូ​មួយគ្រឿង  បណ្ដាល​ឲ្យ​បុរស​ម្នាក់ ដួល​បោក​ផ្ទប់​នឹង​ថ្នល់ ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង  នៅភ្នំពេញ

ឡានបើកបុក​ម៉ូតូ​មួយគ្រឿង  បណ្ដាល​ឲ្យ​បុរស​ម្នាក់ ដួល​បោក​ផ្ទប់​នឹង​ថ្នល់ ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង  នៅភ្នំពេញ

ភ្នំពេញ​:   កាលពី​ ល្ងាច ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១  រថយន្ត​ធន​ធំ​ម៉ាក​ហ៊ីយ៉ាន់ដាយ​បើកបរ​ក្នុង​ល្បឿន​លឿន បុក​ម៉ូតូ​មួយគ្រឿង​ចំ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់ ដួល​បោក​ផ្ទប់​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​២០០៤ ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ​មានឈ្មោះ តូច សារ៉េត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស់​រ៉េ​វូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1X-5387 ជិះ​ម្នាក់ឯង ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ក្នុង​ល្បឿន​ល្មម ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 3E-7022 ធ្វើដំណើរ​ស្រប​ទិស​គ្នា ក្នុង​ល្បឿន​លឿន​ក៏បាន​ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក​ស្មាស់​រ៉េ​វូ ចំ​ពីក្រោយ​ចំ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់​ដួល​បោក​ផ្ទប់​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ចំណែកឯ តៃកុង​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ បាន​បើក​ទៅមុខ​ប្រហែល​២០០​ម៉ែត្រ ចុះ​រត់គេចខ្លួន​បាត់ស្រមោល​ភ្លាមៗ​តែម្តង​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ រួច​បាន​ទំនាក់ទំនង​ទៅខាង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ឲ្យ​ចុះមក​វាស់វែង​យក​ម៉ូតូ​រងគ្រោះ និង​រថយន្ត​បង្ក​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។ សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ជូនទៅ​ក្រុមគ្រួសារ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya