ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » រថយន្តកាមរីបាឡែនឆ្លងផ្លូវ​ ជ្រុល បុករថយន្តកុងតឺន័រពីចំហៀង រងការខូចខាតយ៉ាងដំណំ  នៅភ្នំពេញ

រថយន្តកាមរីបាឡែនឆ្លងផ្លូវ​ ជ្រុល បុករថយន្តកុងតឺន័រពីចំហៀង រងការខូចខាតយ៉ាងដំណំ  នៅភ្នំពេញ

ភ្នំពេញ​៖​ កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧​ ខែកុម្ភៈ​ ឆ្នាំ២០២១​ នៅចំនុចខាងជើងក្រុមហ៊ុនសាបៀកម្ពុជា​ តាមបណ្តោយផ្លូវលេខ២១៧​ ស្ថិតក្នុងសង្កាត់ជើងឯក​ ខណ្ឌដង្កោ​។ បុរសម្នាក់បើករថយន្តកាមរីបាឡែនបត់ឆ្លងផ្លូវ មិនប្រយ័ត្នជ្រុលបុករថយន្តសណ្តោង ទូកុងតឺន័រពីចំហៀងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
​ មុនពេលកើតហេតុគេបានឃើញរថយន្តសណ្តោងទូកុងតឺន័រ​ ក្បាលពណ៌សលាយខៀវ​ ពាក់ស្លាកលេខភ្នំពេញ3F 2025 បើកបរតាមបណ្តោយផ្លូវលេខ២១៧​ ក្នុងទិសដៅពីត្បូង ទៅជើងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកកាមរីបាឡែន

ពណ៌ស្ក​ ពាក់ស្លាកលេខភ្នំពេញ2AB 0187 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ក្នុងទិសដៅ ពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៏ទាញចង្កូតបត់ឆ្វេងបំណងឆ្លងផ្លូវបត់ទៅក្រោយវិញ ក៏ជ្រុលបុករថយន្តកុងតឺន័រពីចំហៀងពេញទំហឹងបណ្តាលឲ្យរថយន្តបាឡែនរងការខូចខាតស្ទើរទាំងស្រុង សំណាងមិនមានមនុស្សរងរបួស ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya